ថ្មី​មួយ​ទៀត បុរស​​​​ទាញ​ត្រី​ឆ្លាម​ពី​​សមុទ្រ​​យក​ទៅ​​​ថត​​រូប រង​ការ​រិះ​គន់

ក្រោយ​​ព្រឹត្តិការណ៍​​​​ ​​​ត្រី​ដូហ្វីន​តូច​មួយ​ក្បាល​​ នៅ​​​ឆ្នេរសមុទ្រ ប្រទេស​អាហ្សង់ទីន បាន​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​រូប​​ Selfieរង​ការ​រិះ​គន់​​​​​​​លើ​បណ្ដាញ​អ៊ីនធឺណិត​ ថ្មី​ៗ​នេះ ហេតុការណ៍​ស្រដៀង​គ្នា​មួយ​ បាន​កើត​ឡើង ដោយ​សារ​​បុរស​ពីរ​នាក់​បាន​ទាញ​ត្រី​ឆ្លាម​តូច​ ១​ក្បាល​ យក​មក​​លើ​គោក​ ដើម្បី​ថត​រូប។

 

ថ្មី​មួយ​ទៀត បុរស​​​​ទាញ​ត្រី​ឆ្លាម​ពី​​សមុទ្រ​​យក​ទៅ​​​ថត​​រូប រង​ការ​រិះ​គន់
 

យោង​តាម​ ទូរទស្សន៍ WPTV នៃ​​សារព័ត៌មាន NBC ​សហរដ្ឋអាមេរិក​ សកម្មភាព​​ខាង​លើ បាន​កើត​ឡើង​​នៅ ឆ្នេរ​សមុទ្រ ទី​ក្រុង Palm Beach នៃ​រដ្ឋ​ Florida។ នៅ​ក្នុង​វីដេអូ​រយៈ​ពេល ១,​៥ នាទី​ដែល​គេ​ថត ​បាន បង្ហាញ​ពី​បុរស​ពីរ​នាក់​ បាន​ទាញ​ត្រី​ឆ្លាម​តូច​ចេញ​ពី​ទឹក រួច​​​បុរស​ម្នាក់​ក្នុង​ចំណោម​នោះ បាន​​ទាញ​​ត្រី​ឆ្លាម ទៅ​​ថត​ជា​មួយ មុន​ពេល​​លែង​វា​ចូល​សមុទ្រ​វិញ។

 

តាម​​ប្រភព​សារព័ត៌មាន ខាង​លើ​ដដែល បាន​បញ្ជាក់​ថា ត្រី​​​​ខាង​លើ ជា​ប្រភេទ​ត្រី​ឆ្លាម​ Blacktip មាន​ប្រវែង​ ៥​ហ្វ៊ីតថ៍ (ប្រហែល​ ១,៥២​ម៉ែត្រ)។ វា​បាន​ជាប់​​ងៀង​​​​សន្ទូច​របស់​​អ្នក​នេសាទ ​ក្នុង​​​​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ក្រោយ​មក​​​វា​បាន​មក​ទើរ​លើ​ឆ្នេរ​សមុទ្រ។

 

ដោយ​ឡែក សកម្មភាព​​​​ក្នុង​វីដេអូ​​ខាង​លើ ត្រូវ​​បាន​បង្ហោះ​ឡើង​លើ​អ៊ីនធឺណិត បាន​ធ្វើ​​ឲ្យ បណ្ដា​សាធារណជន អ្នក​លេង​អ៊ីនធឺណិត រិះ​គន់​ខ្លាំង​​​ ចំពោះ​សកម្មភាព​បុរស​ខាង​លើ​នោះ៕

ចុចអាន៖ ត្រី​ដូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ petapixel​​​​​​​​​​​​​​​​​​​​​​​​​