ព្រះសង្ឃ​ថ្នាក់​ទី​១២ ទូទាំងប្រទេស ប្រឡង​បាក់​ឌុប​សង្ឃ​

​ព្រះសង្ឃ​ចំនួន ៣៦៧ អង្គ បាន​និមន្ត​មក​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​) នៅ​សាលា​ពុទ្ធិក​វិ​ទ្យ​ល័យ​ព្រះ​សុរា​ម្រឹត រាជធានី​ភ្នំពេញ​។ ព្រះសង្ឃ​ទាំងនោះ និមន្ត​មក ពី​គ្រប់​២៥​រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សមណ​សិស្ស​ជា​៣០០​អង្គ នៃ​សាលា​ពុទ្ធិកវិទ្យាល័យ​នានា នៅ​ទូទាំងប្រទេស បាន​និមន្ត​មក​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ នៅ​សាលា​ពុទ្ធិ​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត រាជធានី​ភ្នំពេញ​។ ការប្រឡង​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​។ មុខ​វិទ្យា​ប្រឡង រួមមាន ភាសាបាលី​, ភាសាសំស្ក្រឹត​, ភាសា​ខ្មែរ​, ភាសា​អង់គ្លេស​, ព្រះ​អភិធម្ម​, សាសនា​ប្រៀបធៀប​, គណិតវិទ្យា​, រូបវិទ្យា​, គីមីវិទ្យា​, ជីវវិទ្យា​, ផែនដីវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា​, សីលធម៌​និង​ពលរដ្ឋវិទ្យា​។

​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេច ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​សង្ឃដីកា​ថា ការប្រឡង​នេះ​គឺជា​ឱកាស​នៃ​ការបញ្ចេញ​សមត្ថភាព​ដែល​បាន​សិក្សា​កន្លងមក​។ ព្រះអង្គ បាន​ផ្តាំផ្ញើ ថា ក្នុងពេល​ប្រឡង សមណ​សិស្ស​ទាំង​អស់អង្គ ត្រូវ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​និង​ចំណេះដឹង​ឲ្យ​អស់ពី​លទ្ធភាព ដោយ​ចៀសវាង​ការប្រព្រឹត្ត​អំពើ ខុសឆ្គង​ណាមួយ ដែល​ចែង​ក្នុង​បទបញ្ញត្តិ​នៃ​ការប្រឡង​នេះ​។ 

ព្រះសង្ឃ​ថ្នាក់​ទី​១២ ទូទាំងប្រទេស ប្រឡង​បាក់​ឌុប​សង្ឃ​

​ព្រះអង្គ​បាន​ជូនពរ​ដល់​បេក្ខជន​ប្រឡង​បែបនេះ​ថា​៖«​សូម​ឲ្យ​ព្រះអង្គ​គ្រប់​អង្គ បាន​ប្រឡង​ជាប់​ទាំងអស់គ្នា​។ ខ្ញុំព្រះករុណា សង្ឃឹមថា ព្រះអង្គ​គ្រប់​អង្គ​នឹង​ក្លាយជា​ធនធានមនុស្ស​ស​ម្រា​ប់ ប្រទេសជាតិ​និង​សាសនា របស់​យើង​»​។​

​សូមបញ្ជាក់ថា ព្រះសង្ឃ​ទូទាំងប្រទេស មាន​ចំនួន​ជិត​៦​ម៉ឺន​អង្គ ប៉ុន្តែ​មាន​ព្រះសង្ឃ​តែ​ជាង​៣០០​អង្គ ប៉ុណ្ណោះ ដែល​បាន​សិក្សា​ដល់​កម្រិត​តុ​យ​ភូមិ​ឆ្នាំ​ទី​៣ (​ថ្នាក់​ទី​១២) ក្នុង​ឆ្នាំ​២០១៦ នេះ​។ វិស័យ​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា មាន​តាំងពី​ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​។ ពុទ្ធិកបឋមសិក្សា​មាន​ចំនួន ៧៤៣, ពុទ្ធិក​អនុវិទ្យាល័យ មាន​ចំនួន ៣៧, ពុទ្ធិកវិទ្យាល័យ​មាន​ចំនួន ១៥, ពុទ្ធិក​សាកលវិទ្យាល័យ​មាន​ចំនួន ៣ ។​

ព្រះសង្ឃ​ថ្នាក់​ទី​១២ ទូទាំងប្រទេស ប្រឡង​បាក់​ឌុប​សង្ឃ​

​ពុទ្ធិកសិក្សា គឺជា​សាលា​សម្រាប់​អប់រំ​និង​បណ្តុះបណ្តាល​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​។ វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ​នេះ មាន​លក្ខណៈ និង​ប្រព័ន្ធ​ដូច​វិស័យ​អប់រំ​ខាង​អាណាចក្រ​ដែរ ពោលគឺ ពុទ្ធិកបឋមសិក្សា​, ពុទ្ធិក​អនុវិទ្យាល័យ​, ពុទ្ធិកវិទ្យាល័យ​, និង​ពុទ្ធិក​សាកលវិទ្យាល័យ ស្មើនឹង​បឋមសិក្សា​, អនុវិទ្យាល័យ​, វិទ្យាល័យ​, សា​លក​វិទ្យាល័យ ខាង​គ្រហស្ថ​។ ប៉ុន្តែ អ្វីដែល​ខុសប្លែក​នោះ​គឺ កម្រិត​បឋមសិក្សា​ខាង​ព្រះសង្ឃ គឺ​សិក្សា​តែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ខាង​គ្រហស្ថ​វិញ ត្រូវ​សិក្សា​រយៈពេល ៦​ឆ្នាំ​។ ម្យ៉ាងទៀត ប្រព័ន្ធ​អប់រំ​ខាង​ព្រះសង្ឃ មានមុខ​វិទ្យា​ច្រើនជាង​គ្រហស្ថ​មួយចំនួន ដូច​ភាសាបាលី ភាសាសំស្ក្រឹត និង​មុខ​វិទ្យា​ផ្នែក​សាសនា ជាដើម​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​