ជប៉ុន នឹងផ្ដល់ជំនួយ ១លានដុល្លារដល់ អាមេរិកឡាទីន ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Zika

តូក្យូ៖ យោងតាមការលើកឡើងពី រដ្ឋមន្រ្តីការបរទេស ជប៉ុន លោក ហ្វីមីអូ គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាល របស់លោកអនុម័ត នឹងផ្ដល់ជំនួយជា ទឹកប្រាក់ ចំនួន ១លានដុល្លារ ដើម្បីជួយប្រយុទ្ធ ប្រឆាំងជំងឺ Zika នៅអាមេរិកឡាទីន រយៈពេល ១ថ្ងៃក្រោយពីរកឃើញ ជំងឺឆ្លងតាមរយៈសត្វមូស លើកដំបូងនៅ ប្រទេសជប៉ុន បន្ទាប់ពីរាលដាល ចាប់តាំងពីឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីរបស់លោក គីស៊ីដា បន្ដទៀតថា តាមរយៈកិច្ចសហការ ជាមួយ បណ្ដាអង្គការអន្ដរជាតិ ជប៉ុន នឹងជួយបញ្ឈប់ការ រាលដាលមេរោគនេះ ដែលនឹងការពារឡើងវិញ នាពេលអនាគត កុំឲ្យឆ្លងចូលមកប្រទេសជប៉ុន។

រដ្ឋាភិបាលជប៉ុន បានឲ្យដឹងទៀតថា បុរសវ័យជំទង់ម្នាក់ រស់នៅក្រុងកាវ៉ាសាគី ខេត្ត កាណាហ្គាវ៉ា ក្រៅទីក្រុងតូក្យូ ត្រូវបានពិនិត្យរកឃើញ ថាមានផ្ទុកមេរោគនេះ បន្ទាប់ពីបានស្នាក់នៅ ក្នុងប្រទេសប្រេស៊ីល កាលសប្ដាហ៍មុន។ ប៉ុន្ដែក្រសួងសុខាភិបាល ជប៉ុនបានបដិសេធថា វាមិនអាចទៅរួចនោះទេ ដែលថាមេរោគនេះ រីករាលដាលនៅ ជប៉ុន ដោយសារតែសត្វមូស គ្មាននៅក្នុងរដូវរងាទេ៕

ជប៉ុន នឹងផ្ដល់ជំនួយ ១លានដុល្លារដល់ អាមេរិកឡាទីន ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Zika