តម្លៃប្រេង អាចនឹងនៅថេរ ខណៈដែល កិច្ចប្រជុំប្រទេស ផលិតប្រេងធំៗ ទាំង៤នឹង ជួបគ្នានៅខែមីនា

ប៊ីប៊ីស៊ី៖ តម្លៃប្រេងអាចនឹងមិន ប្រែប្រួលនោះទេ ខណៈដែលបណ្តាប្រទេស ផលិតប្រេងធំៗចំនួន៤ ជួបប្រជុំគ្នានៅក្នុងខែមីនា ខាងមុខ ។

បើតាមការបញ្ជាក់ពីមន្ត្រី នៅក្នុងប្រទេសវេនីហ្ស៊ូអេឡា បានឲ្យដឹងថា រុស្ស៊ី អារ៉ាប៊ី សាអូឌីត និងកាតា បានឯកភាពគ្នាហើយលើការ ណាត់ប្រជុំផ្លូវការមួយ នៅក្នុងខែមីនា ខាងមុខដើម្បីធ្វើ យ៉ាងណាឲ្យផលិតកម្ម ប្រេងប្រសើរឡើង និងតម្លៃប្រេងលើទីផ្សារមានស្ថិរភាព ។

គួរបញ្ជាក់ថា គិតចាប់ពីពាក់កណ្តាលឆ្នាំ២០១៤ តម្លៃប្រេងបានបន្តធ្លាក់ចុះ គិតទៅមានប្រមាណ ៧០ភាគរយឯណោះ ។

គេបានដឹងថា កាលពីដើមខែកុម្ភៈនេះ ប្រទសអារ៉ាប៊ី សាអូឌីត និងរុស្ស៊ី បានព្រមព្រៀងគ្នា ដើម្បីបង្កកនូវផលិតកម្មប្រេង គិតចាប់ពីខែមករា ប៉ុន្តែការធ្វើបែបនេះ ពួកគេមិនបានទទួលជោគ ជ័យទាំងស្រុងនោះទេ ។

លោក John Kilduff ដែលសហដៃគូ មកពីរដ្ឋធានី Again និងជាអ្នកមានមូលនិធិថាមពល ធំជាងគេនៅក្រុងញ៉ូវយ៉ក បានថ្លែងថា "សម្រាប់វេនីហ្ស៊ូអេឡា បានឆ្ពោះទៅមុខ ដោយសារទីផ្សារងើបឡើងវិញ ដូច្នេះនរណាក៏អាចដឹង អំពីកិច្ចប្រជុំ ដែលនឹងមិនបានទទួល ផលអ្វីច្រើននោះទេ" ។

គេបានដឹងដែរថា អារ៉ាប៊ី សាអូឌីត បានរក្សានូវកម្រិតនៃផលិតកម្ម ប្រេងរបស់ខ្លួន ទោះបីជាតម្លៃបន្តធ្លាក់ចុះក៏ដោយ និងបានរុញច្រានដល់ផលិករ ប្រេងឲ្យដាក់តម្លៃខ្ពស់នៅលើទីផ្សារ ៕

តម្លៃប្រេង អាចនឹងនៅថេរ ខណៈដែល កិច្ចប្រជុំប្រទេស ផលិតប្រេងធំៗ ទាំង៤នឹង ជួបគ្នានៅខែមីនា