ក្រុមវេជ្ជបណ្ឌិត ប៉េរូ វះកាត់យកចេញ ដុំសាច់ "យក្ស" ទម្ងន់១៦ គីឡូក្រាម ពីក្នុងពោះស្ត្រីម្នាក់ បានសម្រេច

ស៊ីអ៊ិនអ៊ិន៖ ស្រ្តីម្នាក់ដែលត្រូវបានគេរកឃើញ ថាមានដុំសាច់ នៅក្នុងពោះ របស់នាង ហើយត្រូវបានក្រុម វេជ្ជបណ្ឌិត នៅក្នុងប្រទេសប៉េរូ ធ្វើការវះកាត់ យកដុះសាច់ "យក្ស" នោះ ដែលមានទម្ងន់ ១៦គីឡូក្រាម (៣៥,៣ផោន)ទទួលបាន ជោគជ័យហើយ ។

បើតាមការបញ្ជាក់អំពីអត្តសញ្ញាណ ដោយក្រសួង សុខាភិបាល នៃប្រទេសប៉េរូ បានឲ្យដឹងថា ស្ត្រីដែលមានដុំសាច់ មានឈ្មោះ Irianita Rojas នាងមានអាយុ២២ឆ្នាំ ដុំសាច់បានស្ថិត នៅក្នុងពោះ របស់នាង ដែលនៅត្រង់ចំណុច ស្បូនតាំងពីនាង មានអាយុ១៣ឆ្នាំម្ល៉េះ  ។ ដុំសាច់នោះបាន រីកធំឡើងៗ ដែលមើលទៅនាង ហាក់ដូចជា មានគត៌ដូច្នេះដែរ ។

Rojas បាននិយាយថា "ខ្ញុំមិនធ្លាប់គិតថា ខ្ញុំនឹងទទួលបាន ការវះកាត់នោះទេ" ។នាងបានបន្តថា "ខ្ញុំសប្បាយចិត្តតណាស់ ព្រោះខ្ញុំបានកំពុងតែ ជាសះស្បើយឡើងវិញ ហើយខ្ញុំនឹង បន្តក្តីសុបិន្ត ដោយសិក្សាយក ជំនាញគណនេយ្យ" ៕