៣ប្រទេស ចាប់ផ្ដើមកិច្ចពិភាក្សា សន្ដិសុខក្នុងតំបន់ លើបញ្ហាកាន់កាប់ ដែនសមុទ្ររបស់ចិន

តូក្យូ៖ មន្រ្តីការទូតជាន់ខ្ពស់ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានចាប់ផ្ដើមកិច្ចពិភាក្សា នៅព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុង តូក្យូ ប្រទេស ជប៉ុន ជាកន្លែងសមស្រប ដែលពួកគេ ទំនងជាលើកឡើង ពីកិច្ចសហប្រតិបត្តិការ សន្ដិសុខក្នុងតំបន់ ស្របពេលដែលចិន កំពុងកាន់កាប់ ដែនសមុទ្រកាន់តែច្រើនឡើង។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀថា កិច្ចពិភាក្សាត្រីភាគី ធ្វើឡើងស្របពេលការដាក់ ពង្រាយខែលការពារ គ្រាប់មីស៊ីល របស់ចិន បង្កឲ្យមានការព្រួយបារម្ភ ចំពោះការ បន្ថែមយោធាចិន នៅតំបន់សមុទ្រចិន ខាងត្បូង ខណៈប្រទេសនេះ កំពុងតែបន្ថែមវត្តមាន របស់ខ្លួន នៅមហាសមុទ្រឥណ្ឌាទៀត។

គួរបញ្ជាក់ថា មហាសមុទ្រឥណ្ឌា បានផ្ដល់នូវចរចារ ដែនសមុទ្រដ៏សំខាន់ សម្រាប់ការដឹកជញ្ជូលប្រេង ហ្គាស ធនធានផ្សេងទៀត ពីសមុទ្រអារ៉ាប់។ ក្នុងកិច្ ចពិភាក្សានេះដែរ ភាគីទាំង៣ ទំនងជាផ្លាស់ប្ដូរយោបល់គ្នា ជុំវិញបញ្ហាការធ្វើ តេស្តនុយក្លេអ៊ែរ កាលពីដើមខែមុន និងការបាញ់មីស៊ីលឆ្លងទ្វីប នៅដើមខែកុម្ភៈនេះ៕

៣ប្រទេស ចាប់ផ្ដើមកិច្ចពិភាក្សា សន្ដិសុខក្នុងតំបន់ លើបញ្ហាកាន់កាប់ ដែនសមុទ្ររបស់ចិន