ក្រុមហ៊ុនអចលនវត្ថុ D-CBD Properties Co.,Ltd ចាប់ផ្តើមសម្ភោធ ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន D-CBD Properties Co.,Ltd ដែលជាក្រុមហ៊ុនអចលន វត្ថុមួយទៀត នៅប្រទេសកម្ពុជា បានចាប់ផ្តើមសម្ភោធ ដំណើរជាផ្លូវការ ហើយ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសណ្ឋាគារDARA AIRPORT ដោយមានការអញ្ជើញ ចូលរួមពីលោក ស៊ីម តារា អគ្គនាយកក្រុមហ៊ុន D-CBD Properties នៅកម្ពុជា និងលោក ADRIAN WANG ជាប្រធានD-CBD Properties នៅប្រទេសម៉ាឡេស៊ី។

លោក ស៊ីម តារា អគ្គនាយកក្រុមហ៊ុន D-CBD Propertiesនៅកម្ពុជា បានថ្លែងថា ក្រុមហ៊ុន D-CBD Properties Co.,Ltd ជាក្រុមហ៊ុន នៅភ្នាក់ងារ អចលនវត្ថុមួយទៀត ដែលកំពុងមានវត្តមាន ក្នុងទីផ្សារប្រទេសកម្ពុជា នាពេលនេះ។ D-CBD Properties Co.,Ltd ជាក្រុមហ៊ុន មួយទទួលសិទ្ធិជា “Master Frenchei” របស់ CBD Properties Malaysia ហើយ CBD Malaysia ជាក្រុមហ៊ុននាំមុខគេមួយក្នុង ចំណោមក្រុមហ៊ុនភ្នាក់ងារ អចលនវត្ថុ ដទៃទៀតនៃ ប្រទេសម៉ាឡេស៊ី ដែលបានបង្កើតតាំងពីឆ្នាំ ២០០៧ ដោយលោក ADRIAN WANG ចំពោះឥឡូវនេះ មានដៃគូអាជីវកម្ម របស់ខ្លួន ចំនួន ១៣សាខា និងមានភ្នាក់ងារ អចលនវត្ថុចំនួនជាង ៣០០នាក់ នៅទូទៅប្រទេសម៉ាឡេស៊ី និងមានសាខា នៅប្រទេសសិង្ហបូរី ,ចិន ,អូស្ត្រាលី ,អង់គ្លេស និងហ្វីលីពីនផងដែរ។

លោកបានបន្តថា D-CBD Properties Co.,Ltd បានផ្តោត ទៅលើការផ្តល់សេវាកម្ម ៤ ចំណុចសំខាន់ៗ ដូចជា សេវាភ្នាក់ងារ អចលនវត្ថុ ,ភ្នាក់ងារទីផ្សារ និងការលក់គម្រោងផ្សេងៗ, ភ្នាក់ងារអចលនវត្ថុ និងការវិនិយោគ ក្រៅប្រទេស និងការផ្តល់ប្រឹក្សា យោយល់ នៅលើគម្រោង អភិវឌ្ឍន៍អចលនវត្ថុនានា។

ផ្នែកនៅលើ របាយការណ៍នៃ សមិទ្ធិផល រយៈពេលកន្លងមក CBD Properties Malaysia ទទួលបានប័ណ្ណសរសើរ ពានរង្វាន់ និងការទទួលស្គាល់ ជាសាធារណៈថា ជាក្រុមហ៊ុននាំមុខគេ ចំពោះសេវា ភ្នាក់ងារទីផ្សារ និងការលក់គម្រោង ដែលខ្ញុំមើលឃើញថា សេវាកម្មទាំងនេះ ជាសេចក្តីត្រូវការ ចំពោះភាពរីកចម្រើន ការអភិឌ្ឍន៍ឥត ឈប់ឈរនៃ សេដ្ឋកិច្ចក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ី ទាំងមូល ជាពិសេស ភាពរីក ចម្រើនវិស័យអចលនវត្ថុ សំណង ខន់ដូ និងលំនៅដ្ឋាន ក្នុងប្រទេសកម្ពុជាយើង៕