MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

តារា​ឆ្នើម​ទាំង​៣​ Lionel Messi, Luis Suarez និង​ Neymar ​​កំពុង​ត្រៀម​ខ្លួន​ជួយ​ឲ្យ​ក្រុម​​ FC Barcelona​ ក្លាយ​ជា​ក្រុម​មិន​ចាញ់​៣៤​ប្រកួត​ជាប់​គ្នា ​ដើម្បី​តាម​ស្មើ​កំណត់ត្រា​​របស់​ក្រុម​ Real Madrid ​ដែល​ធ្លាប់​ធ្វើ​បាន​កាល​ពី​២៧​ឆ្នាំ​មុន ពេល​ Barca ប៉ះ​ Sevilla ​ប្រកួត​ La Liga នៅ​ Nou Camp ថ្ងៃ​​អាទិត្យ​​ចុង​សប្តាហ៍​នេះ។

 

MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

 

​​​ក្រោយ​ឈ្នះ​ Arsenal ២-០ នៅ​ UEFA Champions League ​ក្រុម​អ្នក​មាន​បុណ្យ​ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ “ចាញ់” ទេ ក្នុង​ការ​ប្រកួត​៣៣​ដង​ចុង​ក្រោយ។ ៣៣​ប្រកួត​នេះ​ Barca រក​គ្រាប់​បញ្ចូល​ទី​​បាន​១០០​គ្រាប់ (គិត​ជា​មធ្យម​ ៣,០៣​គ្រាប់​ក្នុង​១​ប្រកួត) ខណៈ​ដែល​ Messi, Suarez និង​ Neymar ស៊ុត​បាន​៧៧​គ្រាប់​ក្នុង​ចំណោម​១០០​គ្រាប់​នោះ។

 

ការ​ប៉ះ​ Sevilla ​នៅ​ La Liga ក៏​ជា​ការ​សងសឹក​ផង​ដែរ​​សម្រាប់​ Barca ​ព្រោះ​ថា​​​ការ​ចាញ់​លើក​ចុង​ក្រោយ​របស់​ក្រុម​ជើង​ឯក​អេស្ប៉ាញ​មួយ​នេះ​ គឺ​ចាញ់​ Sevilla ​​​នេះ​​ហើយ​​ នៅ​​កីឡដ្ឋាន​ Sánchez Pizjuán ២-១ ​​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា។

 

MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

MSN ​ត្រៀម​ជួយ​ Barca តាម​ស្មើ​កំណត់ត្រា​ Real ​ថ្ងៃ​អាទិត្យ​នេះ

 

បើ​ Barcelona​ ​មិន​ចាញ់​ អាច​​ទទួល​លទ្ធផល​ត្រឹម​ស្មើ ឬ​ឈ្នះ​ Sevilla ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​មាន​ន័យ​​ថា​ពួកគេ​អាច​ស្មើ​កំណត់ត្រា​របស់​ក្រុម​ Real Madrid ​ដែល​ធ្លាប់​មិន​ចាញ់​៣៤​ប្រកួត​ជាប់​គ្នា​ កាល​រដូវ​កាល​១៩៨៨/៨៩។

 

តើ​ប្រិយមិត្ត​គិត​ថា Barca ធ្វើ​បាន​ឬ​អត់?

 

-ចុចអាន៖ Suarez៖ Barcelona ជា​​ក្រុម​​ខ្លាំង​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona