រថយន្តHino បុកគោយន្ត របួសធ្ងន់ម្នាក់ បញ្ជូនទៅ សង្គ្រោះបន្ទាន់

ពោធិ៍សាត់៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរព្យាបាលភ្លាមៗ បន្ទាប់ពីជួប គ្រោះថ្នាក់ចារចរណ៍ រវាងរថយន្តHino និងគោយន្ត នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ។

បើតាមសាក្សីបញ្ជាក់ថា  រថយន្ត Hino បានបុកគូត គោយន្ដកន្ត្រៃដឹកឈើ ក្នុងទិសដៅ ស្របទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរ គោយន្ដកន្ត្រៃ ឈ្មោះ  សេន សារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ របួសធ្ងន់ បញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យបង្អែក សំពៅមាស។

សាក្សីបញ្ជាក់ទៀតថា ដោយឡែក អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព បន្សល់ទុក វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ឈ្មោះ ផា ភួង ភេទប្រុស អាយុ  ២៤ឆ្នាំ ទីកន្លែងកំណើត ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ រាជធានីភ្នំពេញ៕