អ៊ីវ៉ា បញ្ចប់​មន្ទិល​ចេញ​ពី Sunday

អ៊ីវ៉ា បាន​និយាយ​ថា នាង​យល់ព្រម​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម សាន់ដេ ប៉ុន្តែ​ធ្វើ​ឡើង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​សុំ​លាក់បាំង​មូលហេតុ។

 

អ៊ីវ៉ា បញ្ចប់​មន្ទិល​ចេញ​ពី Sunday

 

“ខ្ញុំ​បន្ត​កុងត្រា​តើ​បង! ១​ឆ្នាំ​ទៀត​ទេ ហេតុផល​សុំ​លាក់​តិច​សិន”។ អ៊ីវ៉ា ប្រាប់ Sabay ។ តារា​ចម្រៀង​រូប​នេះ​សុំ​មិន​បកស្រាយ​ជុំវិញ​កុងត្រា​រយៈពេល​ខ្លី​នោះ​ទេ។ ប៉ុន្តែ​នាង​អះអាង​បន្ត​ថា មាន​បទ​ច្រៀង ២បទ​នៅ​ក្នុង​អាល់ប៊ុម​ចូលឆ្នាំ​របស់​ផលិតកម្ម​ខាង​លើ ស្រប​ពេល​មមាញឹក​គ្មាន​​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ថត​នោះ​ទេ ព្រោះ​មាន​ការ​ប្រគំ​តន្ត្រី​ច្រើន​នៅ​តាម​ខេត្ត។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​មិន​បាន​បញ្ជាក់​ថា នឹង​ជ្រើសរើស​ផលិតកម្ម​ណា​មួយ​ជា​ទ្រនំ​បន្ទាប់​នោះ​ទេ ព្រោះ​ទើប​តែ​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម​ចាស់ ហើយ​ត្រូវ​បំពេញ​ការងារ​របស់​នាង​ឱ្យ​បាន​ល្អ​បន្ត​ទៀត​សិន៕

 

អ៊ីវ៉ា បញ្ចប់​មន្ទិល​ចេញ​ពី Sunday

 

អត្ថបទ៖ សំ ជំនាញ