លោក​ហ៊ុន ម៉ា​ណែ​ត​÷ និស្សិត​ត្រូវ​ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ​

ភ្នំពេញ: លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានមានប្រសាសន៍ថា និស្សិត​ត្រូវ​ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ​មានន័យថា​និស្សិត​ត្រូវមាន​គំនិត​ផ្តួច​ផ្តើម​បង្កើត​គំនិត​ថ្មី និង​វិធីសាស្ត្រ​ថ្មីៗ​ដើម្បីប្រែក្លាយ​ការគិត​ទៅជា​សកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​។​

 ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​បណ្ឌិត អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ជូនប័ណ្ណសរសើរ​ដល់​និស្សិត​ពូកែ​ប្រចាំឆ្នាំ​សិក្សា​នៃ​សាកល​​វិទ្យាល័យ​ជាតិ​គ្រប់គ្រងនៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពីគណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សិស្ស​និស្សិត​ជាច្រើន​នាក់​ផងដែរ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កត្តា​សំខាន់ៗ​ចំនួន​៣​ដែល​ធ្វើ​ឲ្យ​និស្សិតជោគជ័យ​គឺ​ការខិតខំ​ប្រឹងប្រែង​តស៊ូ​អំណត់​និង​​ព្យាយាម​មិន​បោះបង់ ប៉ុន្តែ​កត្តាទាំងនេះ​វា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​លូតលាស់​និង​រីកចំរើន​ព្រោះជោគជ័យ​ធំ​ត្រូវការ​ពី​ជោគជ័យ​​តូចៗ​ទៅ ហើយ​វា​ទាមទា​នូវ​កត្តា​ខ្លួនឯង​និង​កត្តាផ្សេងៗ​ទៀត​។​

​លោក​បណ្ឌិត បាន​បន្តថា ភាពជឿជាក់​និង​សមត្ថភាព​គឺជា​កត្តា​សំខាន់​ណាស់​។ជាក់ស្តែង​ការធ្វើ​បទ​ប​ង្ហាះ​នេះ​គឺជា​ឱកាស​ដែល​និស្សិត​​បង្ហាញ​សមត្ថភាព​របស់ខ្លួន​។​

​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​នៅក្នុង​ជីវិត​កា​រៀនសូត្រ​យើង​អាចមានផ្លូវកាត់​ជាច្រើន​ប៉ុន្តែ​ផ្លូវ​កាត់​នោះ​មិន​អាចឲ្យ​និស្សិត​​ទទួលជោគជ័យ​ការងារនោះទេ មានតែ​ការខិតខំ​ប្រឹងប្រែង តស៊ូ​អំណត់​និង​ព្យាយាម​មិន​បោះបង់នេះហើយ​ដែល​អាចធ្វើឱ្យ​ជោគជ័យ​បាន​។​

​តាម​របាយការណ៍​រប​ស់ លោក​សា​ស្រា​ចា​រ្យ  ហោ ប៉េង សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ឲ្យ​ដឹងថា ពិធី​នេះ ជា​ឆ្នាំ​ប្រារ​ព្ឋ​លើក​ទី​២​នៃការចាត់តាំង​អនុវត្ត​ការលើកកម្ពស់​គុណភាព​សិក្សា​និង​ការប្រកួតប្រជែង​ស្នាដៃសិក្សា​ក្នុង​ក្របខណ្ឌ​និស្សិត​។ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺជាការផ្តល់​ការលើកទឹកចិត្ត​ចំពោះ​និស្សិត​ឆ្នើម គឺ ជា​និស្សិត​រៀន​ពូកែ​ក្នុង​ថ្នាក់រៀន​ជានិស្សិត​​មាន​ស្នាដៃ​ស្រាវជ្រាវ ជា​និស្សិត​មាន​ស្ម័គ្រចិត្ត​ឆ្នើម​ក្នុង​ការចូលរួម​បម្រើរការងារ​សង្គម​។​

​សូមបញ្ជាក់ថា ពិធី​ជូន​ប័ណ្ណសរសើរ​ដល់​និស្សិត​ពូកែ​ប្រចាំឆ្នាំ​សិក្សា​នៃសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នេះ​មាន​បទ​បង្ហាញ​របស់​និស្សិត​​ឆ្នើម​ចំនួន​៥​ក្រុមលើ​ប្រធានបទ​ផ្សេងៗ​គ្នា​តាម​ឯកទេស​រៀងៗ​ខ្លួន​។ ក្រុម​ដែល​ទទួលបានជ័យលាភី​លេខ​១​ទទួលបាន​ពានរង្វាន់​១ មេដៃ​ជ័យលាភី​ម្នាក់​១​និង​ថវិកា៥០០​ដុល្លា​អាមេរិក​។  នាឱកាស​នោះ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានប្រគល់ពានរង្វាន់ មេដៃ​ជ័យលាភី ថវិកា​និ​ប័ណ្ណសរសើរ​ជូន​ដល់​និស្សិត​ឆ្នើម​ចំនួន២៤០​នាក់​ផងដែរ​៕​R