ឈ្លោះ​ជាមួយ​ប្រពន្ធ ប្ដី​ចិត្តធំ​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

ពោធិ៍សាត់: គ្រាន់​តែមាន​ជម្លោះ ពាក្យសំដី​ជាមួយ​ប្រពន្ធ បន្តិចបន្តួច​សោះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ចិត្តខ្លាំងបាន​យក​ភ្លើង​ដុត​ផ្ទះ​បណ្តែត​ទឹក​ទំហំ ៤​ម៉ែត្រ​x២​ម៉ែត្រ​ខ្ទេច ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ជាង រសៀល ថ្ងៃទី​២៥ខែកុម្ភៈ ឆ្នាំ​២០១៦  ស្ថិតនៅ​ភូមិ​១ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិសាត់ ។​

 មូលហេតុ​នៃ​ការដុត បំផ្លាញ​ផ្ទះ​នោះ ផ្តើមចេញពី​ជម្លោះ ក្នុង​គ្រួសារ​រវាង ប្តី​ប្រពន្ធ​ពីរនាក់ រហូត​ឈានដល់​ការ ខឹងសម្បារ ប្តី អួ​ង ភគ្គ អាយុ ២០​ឆ្នាំ ខ្មែរ បាន​ដុត​ផ្ទះបណ្តែត​ទឹក​ខ្លួនឯង ឆេះ​ទាំងស្រុង​។​

 ផ្ទះ​ដែល​ដុត​ឆេះ​ខ្ទេច​នេះ មាន​ទំហំ ៤​ម​x២​ម ធ្វើ​អំពី​ឈើ​បណ្តែត ដោយ​ក្បូនឫស្សីដំបូល​ប្រក់​ស្លឹក ហើយ​ក្នុងនោះ​គ្មាន សំភារ​:​ណា​បាត់បង់ ឬ​ខូ​ត​ខាត​ក្រៅតែពីផ្ទះ​បណ្តែត​ទឹក​នោះទេ​។​ក្រោយ​កើតហេតុ បុរស​ជា​ប្តី​ត្រូវបាន នគរបាលឃាត់ខ្លួន ប៉ុស្តិ៍​រដ្ឋបាល កំពង់​លួង​៕​