ហ្វេសប៊ុក ដាក់ឲ្យប្រើប្រាស់ប៊ូតុង Like ថ្មី បង្ហាញពីអារម្មណ៍ អ្នកប្រើប្រាស់

បច្ចេកវិទ្យា៖ ហ្វេសប៊ុក នៅព្រឹកនេះបាន ដាក់ឲ្យប្រើប្រាស់នូវ ប៊ូតុង Like ថ្មី ដែលធ្វើឲ្យអ្នកបណ្តាញ សង្គមយក្សមួយនេះ មានភាពងាយស្រួល ។

នៅពេលដែលអ្នក លេងហ្វេសប៊ុក ចុចប៊ូតុង Like នោះវានឹងលោតចេញមកនូវ Emoticons ចំនួន ៦ ក្នុងនោះ មានសញ្ញាមេដៃ បញ្ជាក់ថា Like សញ្ញា បេដូងបញ្ជាក់ថា ស្រលាញ់ Emoticons ញញឹម Emoticons ភ្ញាក់ផ្អើល Emoticons ក្រៀមក្រំ និង ខឹងសម្បារ។

កន្លងមក មានព័ត៌មានជាច្រើន បានផ្សាយថា «ក្រុមហ៊ុននេះ នឹងចេញប៊ូតុង Unlike ដែលសហគមន៍អ្នកប្រើប្រាស់ត្រូវការ» ។ ប៉ុន្តែ លោក Mark Zuckerberg បាននិយាយថា អ្នកប្រើប្រាស់មិនចង់ បង្ហាញអារម្មណ៍ដោយ ចុច ប៊ូតុង Unlike តែគេចង់បង្ហាញ អារម្មណ៍របស់គេ ចំពោះអ្វីដែល មិត្តភក្តិរបស់គេផុស ទៅវិញជាមួយនឹងរូបភាព ឬ Status ទាំងនោះ ៕

ហ្វេសប៊ុក ដាក់ឲ្យប្រើប្រាស់ប៊ូតុង Like ថ្មី បង្ហាញពីអារម្មណ៍ អ្នកប្រើប្រាស់