លោក ហុង សុខហួរ ព្រម​តម្កល់​លិខិត​ឆ្លងដែន​និង​ប្រាក់​២០​លាន​​រៀល​ជា​ថ្នូរ​នៅ​ក្រៅ​ឃុំ

សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ សុខចិត្ត​តម្កល់​លិខិត​ឆ្លង​ដែន​ទាំង​ពីរ​របស់​លោក គឺ​ខ្មែរ និង​បារាំង ដើម្បី​ធានា​ថា លោក​មិន​រត់​ទៅ​ក្រៅ​ប្រទេស រួម​នឹង​ប្រាក់ ២០​លាន​រៀល ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហុង សុខហួរ គឺ​លោក ជូង ជូងី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បន្ទាប់​ពី​តុលាការ​កំពូល​សាកសួរ ថា​តុលាការ​នឹង​ប្រកាស​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ខាង​មុខ។ តែ​លោក​មិន​ដឹង​ថា តុលាការ​ព្រម​ឲ្យ​លោក ហុង សុខហួរ នៅ​ក្រៅ​ឃុំ ឬ​យ៉ាង​ណា​ទេ។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ចោទ​ប្រកាន់​ឯកសារ​ក្លែង និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន ប្រទេស​ទាំង​ពីរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។