សម្ដេចតេជោ៖ សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានថ្លែងថា សន្តិភាពមិនមែន កើតឡើងដោយឯកឯងទេ គឺកើតចេញពី កិច្ចខិតខំប្រឹងប្រែង របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកម្មវិធី បើកវេទិកា យុវជនអាស៊ី (Asian Youth Forum) ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុង តំបន់ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយ និរន្តរ៍ភាព Peace, Democracy, and Regional Partnership toward Sustainable Development Goals» ដែលសហការ រៀបចំដោយ ក្រុមប្រឹក្សាយុវជន អាស៊ី និង សហភាពសហព័ន្ធ យុវជនកម្ពុជា ចាប់ពីថ្ងៃទី២៥-២៨ កុម្ភៈ ឆ្នាំ ២០១៦  នាសណ្ឋាគារ សុខាភ្នំពេញថា "សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងទេ ហើយការកសាង និងការរក្សាសន្តិភាព គឺទាមទារឲ្យ ប្រជាជនគ្រប់រូប ជាពិសេសយុវជន ជាអ្នកចូលរួមបង្កើត និងជំរុញដំណើរការ បេសកម្មថែរក្សា សុខសន្តិភាពនេះ ឲ្យនៅគង់វង្សបន្ត ឆ្ពោះទៅមុខទៀត។ ការបាត់បង់សន្តិភាព និងវត្តមាននៃអំពើហិង្សា នៅក្នុងសង្គមជាតិ មួយគឺជាប្រភព នៃការរាំងស្ទះ នូវដំណើរការអភិវឌ្ឍ ចំបងៗនៃសង្គមជាតិ " ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា វត្តមានរបស់យុវជន គ្រប់រូបដែលមក ពីចំនួន ១៦ប្រទេស ចូលរួមវេទិការនេះ ដោយសារតែកម្ពុជាមាន សន្តិភាព ដែលជាឱកាស របស់យុវជនគ្រប់រូប ស្វែងរកការងា និងបទពិសោធន៍ សំរាប់ជីវិត។ សន្ដិភាព និងប្រជាធិបតេយ្យ សុទ្ធសឹងជាមូលដ្ឋាន ចាំបាច់ចំពោះការ ដោះស្រាយក្ដីបារម្ភ និងសម្រេចឲ្យបាន សេចក្ដីប្រាថ្នា របស់ប្រជាជនវ័យក្មេង ក៏ដូចជាក្នុងការ សម្រេច ឲ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព។

ក្រុមប្រឹក្សាយុវជនអាស៊ី គឺជាអង្គការយុវជន មិនមែនរដ្ឋាភិបាល នៅកម្រិតតំបន់ ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្ដល់ ជាវេទិការួមមួយ ដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានបំណង ស្រដៀងគ្នា ក្នុងដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕

សម្ដេចតេជោ៖ សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងនោះទេ

សម្ដេចតេជោ៖ សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងនោះទេ

សម្ដេចតេជោ៖ សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងនោះទេ

សម្ដេចតេជោ៖ សន្តិភាពមិនមែន កើតឡើងដោយ ឯកឯងនោះទេ