ស្នាដៃ​ប្រលោម​លោក​ទី​១ ម៉ានិត ធ្វើ​រក​ថវិកា​ជួយ គន្ធបុប្ផា

​​”បេសកកម្ម​មួយ” ឬ “ONE MISSION” ជា​រឿង​ប្រលោម​លោក​ថ្មី​មួយ​ដែល​ជា​ស្នាដៃ​ដំបូង​របស់​ ម៉ានិត និង​ត្រូវ​បើក​សម្ពោធ​​នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា ខាង​មុខ​នេះ​ហើយ​។

 

​Project ថ្មី​មួយ​នេះ មាន​ឈ្មោះ​ថា #slanhseavphov (ស្រលាញ់​សៀវភៅ)​ ដែល​បាន​សហការ​ជា​មួយ​ Project #Slanh (ស្រលាញ់)​ របស់​ កញ្ញា មាន សូនីតា​ ហើយ​​ថវិកា​ ៦០% បាន​ពី​កា​លក់ នឹង​ត្រូវ​យក​ទៅ​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

ស្នាដៃ​ប្រលោម​លោក​ទី​១ ម៉ានិត ធ្វើ​រក​ថវិកា​ជួយ គន្ធបុប្ផា

 

ម៉ានិត ប្រាប់​ថា “ពី​ដំបូង​គ្រាន់​តែ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​វា​ភ្លាម មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​គេ​ថា​ខ្ញុំ​ឆ្កួត​ចំណាយ​ពេល​ឥត​ប្រយោជន៍ សម័យ​នេះ​ហើយ​គ្មាន​នរណា​គេ​អាន​សៀវភៅ​ទៀត​ទេ។ គេ​មាន​ អ៊ីនធឺណិត​ ស្មាតហ្វូន​ផ្សេង​ៗ​សម្រាប់​មើល​ហើយ។ តែ​ដោយ​សារ​ក្ដី​ស្រមៃ និង​ការ​ស្រលាញ់​តួ​អក្សរ​តាំង​ពី​តូច​ៗ​មក ទើប​ខ្ញុំ​ព្យាយាម និង​តាំង​ចិត្ត​អស់​រយៈ​ពេល​ជិត ២ឆ្នាំ​ដើម្បី​ធ្វើ​វា​រហូត​សម្រេច”។

 

ស្នាដៃ​ប្រលោម​លោក​ទី​១ ម៉ានិត ធ្វើ​រក​ថវិកា​ជួយ គន្ធបុប្ផា

 

បន្ថែម​ពី​លើ​នេះ ចំពោះ​គោល​បំណង​ធំ នៃ​ការ​ប្រលោម​លោក​នេះ ម៉ានិត ប្រាប់​ថា លោក​ចង់​ឲ្យ​យុវវ័យ​ហ៊ាន​ប្រឈម​​​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​ចំពោះ​មុខ​ ហើយ​មាន​មហិច្ឆតា​បង្កើត​នូវ​អ្វី​ដែល​ថ្មី​​ចំពោះ​គ្រួសារ​ក៏​ដូចជា​សង្គម​និង​ខ្លួន​ឯង​ផង​ដែរ៕

 

 

អត្ថបទ៖ SAMEDY