ខែមេសា​ខាងមុខ ខេត្ត​ចំនួន​៧ នឹង​ប្រឈម​ការខ្វះ​ទឹក

ភ្នំពេញ: ​ដោយសារតែ​ប្រទេស​កម្ពុជា​ទទួលរង​នូវ​បាតុភូតធម្មជាតិ​ក្តៅ​ខ្លាំង​ហួតហែង​នៅ ខែមេសា  ឆ្នាំ​២០១៦ មាន​ភ្លៀង​កក់ខែ​តិចតួច ដែល​ធ្វើឱ្យ​ជះឥទ្ធិពល​មកលើ​ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើ ឱ្យ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​។​

​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យនៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​បានឱ្យ ដឹងថា នៅ​ខែមេសា ឆ្នាំ​២០១៦ ខាង​មុននេះ​ខេត្ត​ចំនួន​៧​របស់​កម្ពុជា​នឹង​ប្រឈម ខ្វះ​ទឹក សម្រាប់​ប្រើប្រាស់​ក្នុង ឃុំ​សង្កាត់​ចំនួន ៤៨ ដោយសារតែ​អាកាសធាតុ​ក្តៅ ហួតហែង ខ្លាំង​។ បច្ចុប្បន្ននេះ នៅ​ខ្វះខាត​ទឹក​តិចតួច​ប៉ុណ្ណោះ​មិនជា​បញ្ហា​ចោទ​ទេ ហើយ សព្វថ្ងៃនេះ​សល់​ទឹក​ចំនួន​៧​លាន​ម៉ែត្រគូប​ហើយ​។​

​លោក ចាន់ យុ​ត្ថា បន្តថា បញ្ហា​នេះ មិន​ប៉ះពាល់​ដល់​ផលិត កម្ម​ស្បៀង​របស់ កម្ពុជា​ឡើយ ដោយសារតែ​ឆ្នាំ​កន្លងទៅ​កម្ពុជា​បាន​ផលិត​ស្រូវ​បាន​ច្រើន​អាច​ផ្គត់ផ្គង់ បាន​តាម​តម្រូវការ​។ ចំពោះ​ខែ​រាំងស្ងួត​អាច​អូសបន្លាយ​រហូតដល់​ខែ​៨ ឆ្នាំ​២០១៦ ខាងមុខនេះ ទើប​មាន​ភ្លៀង​ធ្លាក់​វិញ ហើយ​ខេត្ត​នឹងរង​គ្រោះ​ខ្លាំង​មាន​ខេត្ត ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ចាម ដែល​ស្ថិតក្នុង​ឃុំ​រាយប៉ាយ ហើយ មន្ត្រី​ធនធានទឹក​បានស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​ធ្វើស្រែ​ប្រាំង លើក​ទី​២ ដោយ សារ​តែ​ទឹក​តិច​។​

​យោងតាម​ប្រភព​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹងថា ខេត្ត​ដែល នឹង ប្រឈម​ខ្វះ​ទឹក​នោះ​មាន​ចំនួន ៧​ខេត្ត គឺ​ខេត្តកណ្តាល​មាន ២​ស្រុក និង​១០ ឃុំ​។ ក្រៅពីនេះ​មាន​ខេត្តកោះកុង ឧ​ត្ត​រ​មានជ័យ ក្រចេះ កំពង់ចាម កំពង់ធំ និង ខេត្តមណ្ឌលគិរី ហើយ​ក្រសួង​ពាក់ព័ន្ធ​កំពុងតែ​ចាត់​វិធាន ការជាក់ស្តែង​តាម ភូមិសាស្ត្រ នីមួយ​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធានា​ដល់​ការប្រើប្រាស់​៕​

ខែមេសា​ខាងមុខ ខេត្ត​ចំនួន​៧ នឹង​ប្រឈម​ការខ្វះ​ទឹក