​អាហារ​៤​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ប៉ះ​បាន​

​អាហារ​៤​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ប៉ះ​បាន​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នក​ជួប​នឹង​អាហា​រទាំង​៤​មុខ​នេះ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ខ្លាំងណាស់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​អាហារ​ឆៅ​
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អាហារ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​បំផុត​គឺ​អាហារ​ដែល​ឆ្លងកាត់​ភ្លើង​ហើយ​ចម្អិន​ឆ្អិន ដោយ​មិនមែន​ជា​អាហារ​ដែល​ឆៅ​ឡើយ ព្រោះ​ក្រោយពេល​ដែល​អ្នក​ពិសារ​អាហារ​ដែល​ឆៅ​រួច មេរោគ​ដែល​មាន​ក្នុង​នោះ​នឹង​ចូលទៅ​ក្នុង​ពោះ​អ្នក​អស់ ក្រោយពេល​ដែល​កូន​ស្រូប​យក​អស់ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កូន​ដោយ​អ្នក​មិន​ដឹង​ខ្លួន​។​

​ពងមាន់​មិន​ឆ្អិន​
​នៅពេល​ដែល​អ្នក​កំពុងតែ​ពរ​ពោះ អ្នក​មិន​អាច​បរិភោគ​ដូច​ទម្លាប់​ចាស់​របស់​អ្នក​ឡើយ​ដោយ​ពិសារ​ពងមាន់​ដែល​ចៀន​មិន​ឆ្អិន បើ​អ្នក​ចង់​បរិភោគ​ពងមាន់ អ្នក​គួរតែ​ចម្អិន​វាឲ្យ​ឆ្អិន​ទើប​ល្អ ហើយ​ទឹកដោះគោ​ដែល​មិន​ទាន់​កម្តៅ​ក៏​មិន​អាច​ទទួល​ទាន​បានដែរ ចំពោះ​ការ៉េម​វិញ អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ឡើយ ព្រោះ​វា​ជា​អាហារ​ដែល​ត្រជាក់​។​

អាហារ​ដែល​ដុត​
​នៅពេល​ដែល​អ្នក​មើល​ឃើញ​អាហារ​ដែល​ដុត អាំង ចៀន ឬ​បំពង អ្នក​គួរតែ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ ចៀសវាង​អ្នក​ទប់ចិត្ត​មិន​បាន​ហើយ​បរិភោគ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ជាខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ប៉ះពាល់​ដល់​អ្នក​ទៀតផង​។​​

អាហារ​ដែល​ខ្លោច
​អាហារ​ដែល​ខ្លោច​គឺជា​អាហារ​ដែល​នាំយក​មហារីក​មកដល់​អ្នក ដូចនេះ​បើ​អ្នក​អាច​ចៀសបាន​គួរតែ​ចៀស ប៉ុន្តែ​បើ​អ្នក​ច្រឡំ​បរិភោគ​វា​រួចហើយ អ្នក​អាច​ពិសារ​អាហារ​ដែល​មានវី​តា​មីន​C​មួយចំនួន​ដូចជា ៖ ផ្លែ​គី​វី និង​ក្រូចឆ្មារ​បាន នោះ​វា​នឹង​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចំពោះ​កូន និង​អ្នក​បាន​ខ្លះ​។​
​ដូចនេះ​អាហា​រទាំង​៤​ប្រភេទ​នេះ​អ្នក​គួរតែ​កុំ​ពិសារ​ឲ្យសោះ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​កើត​មុខខែ រលូត​កូន ឬ​កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ​បាន​យ៉ាង​ងាយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។