សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ Tiger បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ Tiger ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន អ្នក​សារព័ត៌មាន និង​អតិថិជន​មួយ​ចំនួន​ជា​កសិណសាក្សី ។ ពិធី​ប្រគល់​រង្វាន់​របស់​ក្រុមហ៊ុនស្រា​បៀរ Tiger បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦​។ 

ក្នុង​ឱកាស​ពិសេស​នេះ ថ្នាក់​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ Tiger បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយ​មាន​ប្រសាសន៍​ថា ពិធី​ប្រគល់​រង្វាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ស្រា​បៀរ Tiger ជា​ពិសេស​បាន​ជាវ​ស្រា​បៀរ Tiger យក​ទៅ​ទទួលភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។  រង្វាន់​ដែល​បាន​ប្រគល់​នោះ​រួម​មាន រង្វាន់​សំបុត្រ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ រួម​ជាមួយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ចំនួន​១០​រង្វាន់ ទូរទស្សន៍ Curved UHD TV ចំនួន​៩​រង្វាន់ និង​ឧបករណ៍ Home Theatre System ចំនួន​៩​រង្វាន់ ។

គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុង​ចំណោម​ប្រាំ​គូ​ដែល​មានសំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​កាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ រួម​ជាមួយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ គឺ​លោក អេ​ង ដា​ណាស់ និង​លោកស្រី គី​ម ណូ​គា បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​គូ​ស្វាមីភរិយា​មហា​សំណាង​របស់​ស្រា​បៀរ Tiger ព្រម​ទាំង​បាន​បញ្ជាក់​នៅ​ក្នុង​ឱកាស​កម្មវិធី​ពិសេស​នេះ​ថា ស្រា​បៀរ Tiger  ពិតជា​បាន​ប្រគល់​រង្វាន់​ប្រាកដ​មែន​ជូន​រូប​គាត់​ទាំង​ពីរ ព្រមទាំង​គូ​ស្វាមីភរិយា​ទាំងអស់​ផ្សេង​ទៀត ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ  Tiger មែន ។

គួរ​រំលឹក​ផង​ដែរ​ថា Tiger ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើន​នៅ​បណ្ដា​ប្រទេស​៧០ និង​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ជា​រៀង​រាល់ថ្ងៃ​ពី​អតិថិជន ហើយ​ជា​ពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ ។ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៦ នេះ ស្រា​បៀរ Tiger នឹង​ផ្តល់​រង្វាន់​កាន់តែ​ធំ​អស្ចារ្យ រួម​មាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​លំដាប់​ខ្ពស់​ទៅ​ប្រទេស​សិង្ហ​បុរី រួម​ជាមួយ​ទឹកប្រាក់​៤.៥០០​ដុល្លារ ចំនួន​១០​រង្វាន់ និង​រង្វាន់​ជា​ច្រើន​ទៀត​ដូច​ជា ទូរទស្សន៍ Smart TV ចំនួន​៥​រង្វាន់ Home Theatre System ចំនួន​៥​រង្វាន់ ទូរ​ទឹក​ក​ចំនួន​៥​រង្វាន់ ។ ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ Tiger អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​នឹង​កាន់តែ​ថ្លៃថ្នូរ និង​អធិកអធម សម្រេច​ក្តី​សុ​បិ​ន្ត​របស់​លោក​អ្នក​ជាមួយ​ស្រា​បៀរ Tiger ៕