លោក ញឹក ប៊ុនឆៃ ៖​ខ្ញុំ​អាយុ​ច្រើន​ហើយ​ប្រហែលជា​អាច​បាន​មួយ​អាណត្តិ​នេះ​ទៀត​

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​អះអាងថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺអាច​ជួយ​ឲ្យ​លោក​មានឱកាស​ច្រើន​សម្រាប់​ប្រមូល​អ្នករាជានិយម មក​ចូលរួម​ជាមួយ​គណបក្ស​ខ្លួន ដើម្បី​រៀបចំ​គណបក្ស​រាជានិយម​មួយ​នេះ ទុក​ឲ្យ​អ្នក​បន្តវេន​ជំនាន់​ក្រោយ​ថែរក្សា​ជំនួស​លោក​។

​បើទោះជា​មិនទាន់​ហ៊ាន​អះអាង​ច្បាស់​ថា​ខ្លួន​នឹង​ឈប់​ធ្វើ​នយោបាយ​នៅពេលណា​ក៏ដោយ តែ​លោក ញឹក ប៊ុនឆៃ បាន​បង្ហើប​ថា លោក​ប្រហែលជា​អាចធ្វើ​នយោបាយ​បាន​តែមួយ​អាណត្តិ​ក្រោយនេះ​ទៀត​ទេ ដោយសារ​លោក​គិតថា​ខ្លួន​មាន​អាយុ​ច្រើន​ហើយ ដែល​ត្រូវ​ទុក​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ​រក្សា​គណ​បក្ស​រាជានិយម​នេះ​។​«​ខ្ញុំ​ក៏​អាយុ​ច្រើន​ដែរ​ហើយ ប្រហែលជា​បាន​មួយ​អាណត្តិ​នេះ អាច​នឹងមាន​បន្តវេន​នៅ​អាណត្តិ​បន្តបន្ទាប់​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ នៅក្នុង​ពិធី​បើក​សមាជ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់ខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ព្រឹក​នេះ​។​

សូម​ស្ដាប់​សំឡេង​៖

​នៅក្នុង​ពិធី​បើក​សមាជ​សកល​បក្ស​នេះ សមាសភាព​ដែល​ដឹកនាំ​គណបក្ស​មាន លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមាជិក​បក្ស​ជ្រើសតាំង​ជា​ប្រធាន លោក ទា ចំ​រ៉ាត់ ជា​ប្រធានកិត្តិយស និង​លោក ខាន់ សាវឿន ជា​អនុប្រធាន​។​

​គួរ​បញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានសម្រេច​ចាកចេញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​០៣ កុម្ភៈ ។​លោក ញឹក ប៊ុនឆៃ ធ្លាប់បាន​អះអាង​កន្លងមក​ថា ការដើរ​ចេញពី​បក្ស​នេះ ដោយសារតែ​លោក​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ។ លោក​ថា ទ្រង់ រណឫទ្ធិ បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អត្តនោម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។ លោក ញឹក ប៊ុនឆៃ អះអាងថា លោក​គ្មាន​ថ្ងៃ​នឹង​វិល​មក​រួបរួម​ជាមួយ​ស​ម្ដេច​ក្រុមព្រះ​ទៀតឡើយ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​