ឈ្លោះគ្នានិងប្រពន្ធ ចិត្តធំដុតផ្ទះ ឆេះខ្ទេចកណ្តាលទឹក

ពោធិ៍សាត់៖ ផ្ទះបណ្តែតទឹកទំហំ ៤មx២ម ត្រូវរងការបំផ្លាញដោយអគ្គិភ័យ បន្ទាប់ពីជម្លោះក្នុងគ្រួសារ មួយកើតឡើង ប្តីចិត្តធំ បានយកភ្លើងដុត នៅម៉ោងប្រមាណ៤៖២៥នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតនៅភូមិ១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

អ្នកភូមិ១ បានឲ្យដឹងថា មូលហេតុនៃការដុត បំផ្លាញផ្ទះនោះ ផ្តើមចេញពីជម្លោះ ក្នុងគ្រួសាររវាង ប្តីប្រពន្ធពីរនាក់ រហូតឈានដល់ការ ខឹងសម្បារ ប្តីឈ្មោះ អួង ភគ្គ អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានដុតផ្ទះបណ្តែតទឹកខ្លួនឯង ឆេះទាំងស្រុង។

អ្នកភូមិ១ បានបន្តទៀតថា ផ្ទះដែលដុតឆេះខ្ទេចនេះ មានទំហំ ៤មx២ម ធ្វើអំពីឈើបណ្តែត ដោយក្បូនឫស្សី ដំបូលប្រក់ស្លឹក ហើយក្នុងនោះគ្មាន សំភារ:ណាបាត់បង់ ឬខូតខាតក្រៅតែពី ផ្ទះបណ្តែតទឹកនោះទេ។ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយកើតហេតុ បុរសជាប្តីត្រូវបាន នគរបាលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាល កំពង់លួង៕

ឈ្លោះគ្នានិងប្រពន្ធ ចិត្តធំដុតផ្ទះ ឆេះខ្ទេចកណ្តាលទឹក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត