រថយន្តកុងតឺន័រ បុកជាមួយរថយន្ត នីសាន់ដឹកត្រី ស្លាប់ម្នាក់ និងរបួស២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ  និង២នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៍រថយន្តនីសាន់ ដឹកត្រី បុកជាមួយនឹងរថយន្ត ដឹកកុងតឺន័រ កាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិនខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍រថយន្តពីរបុកគ្នានេះ មានឈ្មោះ ធា ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកបើកបរ រថយន្ត Nissan ពាក់ស្លាកលេខភ្នំពេញ 2F.5203 រស់នៅភូមិរលាប ឃុំរលាប ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នករបួសស្រាល២នាក់ទៀត ដែលធ្វើដំណើរជាមួយនឹង ជនរងគ្រោះបាត់បង់ជីវិត មានឈ្មោះ យ៉ាន់ អាយុ៤៥ឆ្នាំ ភេទប្រុស និងម្នាក់ទៀតឈ្មោះ ណាក់ អាយុ៤៥ឆ្នាំ ភេទប្រុស ដោយអ្នកទាំងពីរមានទីលំនៅ ជាមួយនឹងជនរងគ្រោះខាងលើ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តនីសាន់ ដឹកត្រី បានធ្វើដំណើរពីលិច ទៅកើត មកដល់ចំណុច កើតហេតុខាងលើ ក៏បុកជាមួយនឹង រថយន្ត ISUZU ដឹកកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ 3A.2085 បើកបរដោយឈ្មោះ មឿន អាយុ៣៨ឆ្នាំ ភេទប្រុស រស់នៅភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

បច្ចុប្បន្នរថយន្តទាំងពីរ ត្រូវបាន យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ក្រគរ ដើម្បីដោះ ស្រាយតាមនីតិវិធី ៕

រថយន្តកុងតឺន័រ បុកជាមួយរថយន្ត នីសាន់ដឹកត្រី ស្លាប់ម្នាក់ និងរបួស២នាក់
រថយន្តកុងតឺន័រ បុកជាមួយរថយន្ត នីសាន់ដឹកត្រី ស្លាប់ម្នាក់ និងរបួស២នាក់
រថយន្តកុងតឺន័រ បុកជាមួយរថយន្ត នីសាន់ដឹកត្រី ស្លាប់ម្នាក់ និងរបួស២នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត