តុលាការ​នឹង​ប្រកាស​សាលក្រម​យុវជន​ម្នាក់​ពាក់ព័ន្ធ​រឿង​បដិវត្ត​ពណ៌​នៅ​ថ្ងៃ​ទី​១៥​មីនា

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​យុវជន​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ មីនា។

ការ​សម្រេច​ប្រកាស​នេះ​ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​សាកសួរ​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​តុលាការ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ២​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​មែន​នោះ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ សីហា នៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ គឺ​ជាង ១០​ថ្ងៃ​ក្រោយ​ពី​យុវជន​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌។

សារ​ដែល​យុវជន​នោះ​សរសេរ​ថា «តើ​មាន​បង​ ប្អូន​ណា ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។