បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​បង្គោល​កម្ពស់ ៧ ម៉ែត្រ

Doliprane TVC

​ខេត្តកំពង់ចាម : បុគ្គលិក​របស់​ ក្រុមហ៊ុនទូរស័ព្ទ​ក្នុងស្រុក​មួយ  ឈ្មោះ​វី  សុភា​ច ភេទ​ប្រុស អាយុ ២០ ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​ទួ​ក ឃុំ​ខ្ពប​តា​ងួន ​ស្រុក​ស្ទឹងត្រង់ បាន​ឡើងលើ​បង្គោល​បេតុង​ដើម្បី​ត​បណ្តាញ​ខ្សែកាប​ប្រើ​អ៊ី​ន​ធើ​ណែ​ត ដែល​កំពស់​ប្រហែល​៧​ម៉ែត្រ ត្រង់ចំនុច​ក្បាលស្ពាន​ពង្រ​ស្ថិតនៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន ។ ចៃដន្យ​ដាច់​ខ្សែក្រវ៉ាត់​ជាហេតុ​បណ្តាល​ឲ្យ​ធ្លាក់​មកលើ​ដី​ស្លាប់ ភ្លាមៗ ហេតុ​ការ​ណ៏​នេះ​កើតឡើង នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​ទី ២៣ កុម្ភៈ ២០១៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល់​ដល់​ប្រជាពលរដ្ឋ  និង​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ផងដែរ ។​

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​បង្គោល​កម្ពស់ ៧ ម៉ែត្រ

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​បង្គោល​កម្ពស់ ៧ ម៉ែត្រ

​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ីម  អធិការនគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ពេលមុន​កើតហេតុ​បុគ្គលិក​ឈ្មោះ ភា​ច  បានមក​ឡើងលើ​បង្គោល​បេតុង   ដើម្បី​ត​បណ្តាញ​ខ្សែកាប​សំរាប់​ប្រើប្រាស់​ដល់​អ្នកភូមិ​ពង្រ​នៅតាម​ផ្ទះ  និង តាម​ហាង​កាហ្វេ​នានា សំរាប់​ងាយស្រួល​ចុច​ទូរស័ព្ទដៃ​តាមដាន​មើល​ពី​ប្រ​តិ្ត​ការ​ពត៌មាន​ផ្សេងៗ  ដែល​បាន​កើតមានឡើង​នៅក្នុង​សង្គម​រាល់ថ្ងៃ  ។​

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​បង្គោល​កម្ពស់ ៧ ម៉ែត្រ

​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ីម  អធិការនគរបាល​ស្រុក​កោះសូទិន ប្រាប់​បន្តថា  ក្នុងពេលដែល​កំពុងតែ​ឡើង​ត​បណ្តាញ​ខ្សែកាប​នោះ​ចៃដន្យ ស្រាប់តែ​ដាច់​ខ្សែក្រវ៉ាត់​ដែល​ពាក់​នៅ​នឹង​ចង្កេះ ជាហេតុ​បណ្តាល​ឲ្យ​ធ្លាក់​មកលើ​ដី​ស្លាប់​មួយ​រំពេច គ្រានោះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ ក៏​ប្រញាប់​រាយ​ការ​ណ៏​មក​លោកនាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ពង្រ  ។ ក្រោយពី​បានដឹង​ហេតុ​ការ​ណ៏​នេះ​ក៏​រាយ​ការ​ណ៏​បន្ត​មក​រូបលោក និង បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ និង បច្ចេកទេស​ចុះទៅពិនិត្យ​សព​ត្រឹមត្រូវ ក៏បាន​ទាក់​ទង់​ទៅ​ក្រុមហ៊ុន​មួយ ដើម្បី​ចាត់​ឲ្យ​តំណាង​មក​ទទួលយក​សព​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​រៀបចំ​ ធ្វើបុណ្យ​តាម​ប្រពៃណី ។​

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​បង្គោល​កម្ពស់ ៧ ម៉ែត្រ

​លោក​វរ​សេនី​យ៏​ទោ ប្រេង ហ៊ីម  អធិការនគរបាល​ស្រុក​កោះសូទិន​បញ្ជាក់ថា បុគ្គលិក​ខាងលើ​បាន​ឡើង​តែម្នាក់ឯង  ក្រោយពី​កើតហេតុ​គេ​មិន​បានឃើញ​បុគ្គលិក​ផ្សេងទៀត​នោះទេ  ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​សព​ត្រូវបាន​ត្រៀម​ប្រគល់​ឲ្យ​ទៅខាង  ក្រុមហ៊ុន​ទូរស័ព្ទដៃ​ក្នុងស្រុក​មួយ និង នាំ​បន្តទៅ​ឲ្យ​ក្រុម​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ៕

ម៉ែន​សុវណ្ណ​