រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ

នូវែលសេឡង់៖ វាជារឿងដ៏គួរឲ្យរំជួលចិត្តមួយ ដែលសត្វឆ្កែមួយក្បាល ស្រលាញ់ម្ចាស់ដែលមានជំងឺប្រចាំកាយ រហូតដល់សុខចិត្តក្រាញននាល នៅក្បែរកំដរម្ចាស់ មិនព្រមទៅណាសោះឡើយ។

រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ

កុមារាឈ្មោះ James Isaac អាយុ ៩ឆ្នាំ មានជំងឺមិនប្រក្រតី ដែលបណ្តាលឲ្យរូបគេ ពិបាកធ្វើការទំនាក់ទំនង ទៅកាន់អ្នកដ៏ទៃខ្លាំងណាស់។ ប៉ុន្តែជាសំណាងល្អ គេមានកំពូលមិត្តភក្តិដ៏យល់ចិត្តម្នាក់ គឺជាឆ្កែចិញ្ចឹមរបស់គេមួយក្បាល ដែលស្ម័គ្រស្មោះ នៅកំដរក្បែរគេរហូត មិនព្រមទៅណាសោះឡើយ។

Mahe ជាឆ្កែដ៏ស្រស់ស្អាតមួយក្បាល របស់ Isaac ដែលមានសម្បុរខ្មៅរលោង ហើយវាប្រៀបដូចជា ជំនួយការរបស់រូបគេម្នាក់ផងដែរ។ ឆ្កែមួយក្បាលនេះ នៅក្បែរខ្លួនម្ចាស់របស់គេ តាំងពីថ្ងៃជួបគ្នាលើកដំបូង កាលពីជាង២ឆ្នាំមុន ដោយមិនព្រមទៅណាឆ្ងាយ ពីម្ចាស់នោះឡើយ។

ជាក់ស្តែងកាល ពីពេលកន្លងទៅ Issac ត្រូវធ្វើការឆ្លុះមើល (MRI) នៅឯមន្ទីរពេទ្យកុមារ Wellington Children ដើម្បីពិនិត្យមើលពីការវិវត្តន៍នៃជំងឺរបស់គេ តែ Mahe មិនព្រមទៅណាសោះ ដោយវាទាមទារនៅក្បែរខ្លួនម្ចាស់ រហូតដល់ក្រុមគ្រូពេទ្យអនុញ្ញាតិ្តឲ្យពួកគេ ចូលក្នុងម៉ាសុីនឆ្លុះ ទាំងពីរនាក់តែម្តង។

នៅពេលដែល Issac ចូលទៅក្រោមម៉ាសុីន Mahe ជាអ្នកធ្វើឲ្យគេស្ងប់អារម្មណ៍ និងលើកទឹកចិត្ត ដោយវាបានយកខ្លួនរបស់វា ទៅត្រដុសនឹងម្ចាស់ទៀតផង។ 

ម្តាយរបស់ Issac បានប្រាប់ឲ្យដឹងថា ពីមុនមករូបគាត់ និងស្វាមីមិនអាចចេញក្រៅទៅណា ចោលកូនរបស់ខ្លួនបានឡើយ សូម្បីតែទៅញុាំកាហ្វេមួយភ្លែតក៏ដោយ ប៉ុន្តែក្រោយពីមាន Mahe មក Issac បានអនុញ្ញាត្តិឲ្យពួកគាត់ ចេញទៅក្រៅបាន និងអាចរង់ចាំពួកគាត់មកផ្ទះវិញ តាមសម្រួលផងដែរ៕

រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ
រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ
រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ
រំជួលចិត្ត! ឆ្កែមួយក្បាល នៅកំដរម្ចាស់ ដែលមានជំងឺ មិនព្រមទៅណា បើទោះបីជាគេ ដេញយ៉ាងណាក៏ដោយ

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត