ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ឈ្មួញ​រកស៊ី​ដឹកឈើ​​បានប្រើ​​រូបភាព​ដឹក​តាម​គោ​យន្តបន្លំ​ភ្នែក​សមត្ត​កិច្ច​ ដាក់​តាមបណ្តា​ដេប៉ូ​វិញ​ ថាជា​ឈើ​មាន​ច្បាប់​ ដែល​​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៦​ កុម្ភៈ ​​២០១៦ ស្ថិតនៅ​​តាម​ផ្លូវ​ក្នុង​សង្កាត់​ម្កាក់​ ក្រុង​សិរី​សោភ័ណ​ ។

តានព័ត៌មាន​​ថា​ ​ឈើ​ដែល​ឈ្មួញ​ដឹក​តាម​គោ​យន្ត​នេះ​ គឺជា​ឈើ​ដែល​ឈ្មួញ​នាំ​ចេញពី​ខេត្តឧត្តរមានជ័យ​ ​បំណង​ដឹក​ដាក់​តាម​ដេ​ប៉ូ​ឈើ​​ក្នុង​ក្រុង​សិរី​សោភ័ណ​ ។​ ​កន្លង​មក ​គឺ​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ដាក់​ដេប៉ូ​ឈើ​ក្រុង​សិរី​សោភ័ណគឺនៅ​​យប់ ​។ ​តែ​​សកម្មភាព​ថ្មី​ឬ​​រូបភាព​ថ្មី​ គឺ​ឈ្មួញ​ដឹកឈើ​តាម​គោ​យន្ត​កន្ត្រៃ​ពេញ​​គោ​យន្ត​ រហូត​គោ​យន្ន​នោះ​ខូច​។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​ថត ​គឺ​មាន​ស្ត្រី​ម្នាក់​ដែល​ចុះ​ពីលើ​រថយន្ត​បាន​ដើរ​ចុះ​មក​និយាយ​ប្រាប់​ថា​​ ​ឈើ​ដែល​ដឹកតាម​គោ​យន្ត​នេះ ​គឺ​មានច្បាប់ ​ដែល​ប្រជាពលរដ្ឋ​ទិញ​ពី​ដេប៉ូ​ស្រុក​ថ្មពួក​ ដឹក​ទៅ​ស្រុក​អូរ​ជ្រៅ​ ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​តែ​ត្រូវ​គោ​យន្ត​ខូច​ ។ ពាក់ព័ន្ធ​គោ​យន្ត​​ដឹកឈើ​ទាំង​ថ្ងៃ​ ដែល​ឈ្មួញ​ប្តូរ​រូបភាព​រកស៊ី​ គឺ​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ខ​ណ្ឌ​រ​ដ្ឋា​បាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​ដែរ ​តែ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បំភ្លឺ​បានទេ ។