ប៉ូលីស ឬ ភ្នំពេញ​ក្រោន​​យក​បាន ៣​ពិន្ទុ​ល្ងាច​នេះ?

ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (​ប៉ូលីស) ​នឹង​ត្រូវ​​ប្រកួត​​ជាមួយ​ភ្នំពេញ​ក្រោន ​​សម្រាប់​ការ​ប្រកួត​​បាល់ទាត់​លីគ​​កំពូល​កម្ពុជា​​សប្ដាហ៍  វេលា​ម៉ោង៦:០០​នាទី​ល្ងាច​​​នេះ (២៦ កុម្ភៈ) នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ តើ​​​រវាង​ក្រុម​ទាំង​ពីរ​​ ក្រុម​​ណា​​អាច​យក​បាន៣​​ពិន្ទុ?

 

ប៉ូលីស ឬ ភ្នំពេញ​ក្រោន​​យក​បាន ៣​ពិន្ទុ​ល្ងាច​នេះ?ប៉ូលីស ឬ ភ្នំពេញ​ក្រោន​​យក​បាន ៣​ពិន្ទុ​ល្ងាច​នេះ?

 

​​​ក្លឹប​ប៉ូលីស​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​​ក្រសួង​ការពារ​ជាតិ​​កាល​ពី​សប្ដាហ៍ទី​១ ​​រហូត​ដល់​ទៅ ៤-១ ។ ចំណែក​​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៥ ​ភ្នំពេញ​ក្រោន​បាន​បំបាក់​​​​ក្រុម​ភ្ញៀវ​​ Cambodian Tiger ​៣-១​​​នៅ​កីឡដ្ឋាន​ RSN សម្រាប់​សប្ដាហ៍​ទី​១​របស់​​ពួក​គេ។

 

​កាល​ពី​រដូវ​កាល​មុន​ ជួប​គ្នា​​ពីរ​លើក ​ភ្នំពេញ​ក្រោន​ឈ្នះ​ប៉ូលីស​២-​១​ និង​ស្មើ​​គ្នា​១-១៕

 

 

ប៉ូលីស ឬ ភ្នំពេញ​ក្រោន​​យក​បាន ៣​ពិន្ទុ​ល្ងាច​នេះ?

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​