ជនសង្ស័យ៣នាក់ ចាយដុល្លារក្លែងក្លាយ ត្រូវ អហ ឃាត់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៣នាក់ ដើរចាយក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ត្រូវបានកំលាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៥ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចកន្លែង លក់ទូរស័ព្ទយីហោ យីលាភ ជាម្ចាស់ហាង ភេទស្រីអាយុ៤២ឆ្នាំ នៅភូមិ ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្តឹង របស់ម្ចាស់ហាង ឈ្មោះយី លាភ បានប្តឹង ជនសង្ស័យឈ្មោះ ហុក ដូក នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ បានមកទិញស៊ីម ទូរស័ព្ទ នៅផ្ទះជនរងគ្រោះ ក្រដាសប្រាក់ ២០ដុល្លារ រួចចេញទៅបាត់ ពេលនោះម្ចាស់ផ្ទះ ទើបដឹងថាក្រដាស ប្រាក់នោះក្លែងក្លាយ ទើបទៅដាក់ពាក្យ បណ្តឹងទៅ កងរាជអាវុធហត្ថ ស្រុកមង្គលបូរីតែម្តង។ ក្រោយពីទទួលបានពាក្យ បណ្តឹងហើយ លុះនៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យបានមក ទិញស៊ីមកាត ម្តងទៀតពេលនោះ ម្ចាស់ផ្ទះបានរាយការណ៍ ទៅអាវុធហត្ថ ក្រោយពីបាន ទទួលព័ត៌មានហើយ កងកំលាំងអាវុធហត្ថ ស្រុកមួយក្រុម ដឹកនាំដោយលោក វរៈសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ អាវុធហត្ថ ស្រុកមង្គលបូរី បានចុះទៅដល់ កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ហើយឈានទៅដល់ ឃាត់បក្សពួក ២នាក់ បន្ថែមទៀត រួចបញ្ជូនមក កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ។ លោកវរះសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ យុត្តិធម៍បានឲ្យដឹងថា ជនសង្ស័យ៣នាក់ មានឈ្មោះ ១/ហុក ដូក ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិ ដាក់សរសរ ឃុំ ឱម៉ាល់ ស្រុក ខេត្ត បាត់ដំបង។ ២/ឈ្មោះ គី ចិន្តា ភេទ ប្រុស អាយុ 26 ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ .ឃុំ រកា ស្រុក ពារាំង ខេត្ត ព្រៃវែង ៣/ឈ្មោះ ហៀង ប៉ូច ភេទ ប្រុស អាយុ 27 ឆ្នាំ មុខរបរតៃកុងឡាន ក្រុមហ៊ុនសំណង់ រស់នៅភូមិ ត្របែក ឃុំ ស្តៅកោង ស្រុក បាភ្នំ ខេត្ត ព្រៃវែង ។អាវុធហត្ថបានដកហូត វត្ថុតាងមានក្រដាស ប្រាក់ក្លែងក្លាយ ប្រភេទ២០ដុល្លារ ចំនួន៤សន្លឹក រថយន្ត១គ្រឿងម៉ាក ហ្វតទ្វា៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២H ០២៧៥ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនខ្លួន ទៅតុលាការដើម្បី ចាត់ការតាម និតិវិធីច្បាប់៕

ជនសង្ស័យ៣នាក់ ចាយដុល្លារក្លែងក្លាយ ត្រូវ អហ ឃាត់ខ្លួន

ជនសង្ស័យ៣នាក់ ចាយដុល្លារក្លែងក្លាយ ត្រូវ អហ ឃាត់ខ្លួន

ជនសង្ស័យ៣នាក់ ចាយដុល្លារក្លែងក្លាយ ត្រូវ អហ ឃាត់ខ្លួន

ជនសង្ស័យ៣នាក់ ចាយដុល្លារក្លែងក្លាយ ត្រូវ អហ ឃាត់ខ្លួន