សាច់ភ្លេង “Hello”របស់ Adele លេង​ដោយ​ពិនកូរ៉េ ​ពីរោះ​ម៉្យាង

“Gayageum” គឺ​ជា​ឧបករណ៍​ភ្លេង​ពិនបុរាណ​របស់​ប្រទេស​កូរ៉េ​ដែល​បង្កើត​ឡើង​នៅ​សតវត្ស​ទី​៦​។ Luna Lee គឺ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទេពកោសល្យ​​​ខាង​ដូរ្យតន្ត្រី​មក​ពី​ប្រទេស​កូរ៉េ​ និង​បាន​យក​ឧបករណ៍​បុរាណ​មួយ​នេះ​លាយ​ជាមួយ​ឧបករណ៍​ភ្លេង​​សហសម័យ​​​ ដើម្បី​បង្កើត​សាច់​ភ្លេច​គួរ​ឲ្យ​ចាប់អារម្មណ៍។

 

ជាក់​ស្ដែង​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៥Luna បាន​ធ្វើ​មនុស្ស​គ្រប់​គ្នា​សរសើរ​​ស្មាន​មិន​ដល់​ចំពោះ​ស្នាដៃ​របស់​នាង ដែល​បាន​​យក “Gayageum” លេង​ជា​ភ្លេង​បទ “Hello”របស់​តារា​ចម្រៀង​​អង់គ្លេស Adele ប្រគំ​យ៉ាង​ពីរោះ​និង​បង្ហោះ​លើ Youtube។ មិនទាន់​អស់ នាង​ក៏​ប្រើ​ភាព​ប៉ិនប្រសប់​ដោយ​លេង​នូវ​បទ​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប​ទៀត​ដូច​ជា “Space Oddity “របស់ David Bowie , “So sick” របស់​ Ne-Yo ជាដើម៕

 

កុំ​ចាំ​យូរ​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

 

 

 

 

ចុចអាន៖ព្រោះ​តែ​រាង​សិចស៊ី​ ធ្វើ​ឲ្យ​អ្នក​មើល​សឹង​មិន​ជឿ​ថា​​អ្នក​រាំ​​ម្នាក់​នេះ​​ជា​លោក​យាយ​អាយុ​…

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dramafever