Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ចិន អ្នក​ជំនួញ​វ័យ​ក្មេង​ដែល​កំពុង​មាន​ស្នេហា​ជាមួយ​នឹង​តួ​រឿង “The Journey of Flower” Zhao Li Ying ការ​ពិត​​មាន​ប្រពន្ធ​និង​កូន​រួច​ហើយ។

 

Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

បណ្ដាញ​ព័ត៌មាន​កម្សាន្ត​ Sina របស់​ចិន​បាន​រាយការណ៍​ថា តារា​សម្ដែង​​កំពុង​មាន​ប្រជាប្រិយ​ភាព Zhao Li Ying និង​សង្សារ​អ្នក​ជំនួញ Wang Hao ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​មួយ​រយៈ​ហើយ។ Phoenix Studio ក៏​បាន​ប្រមាញ់​បាន​រូប​របស់​អ្នក​ទាំង​២​​ទៅ​ដើរ​លេង​នៅ​សមុទ្រ Maldives កាល​ពី​​ពេល​ចូល​ឆ្នាំ​ចិន​ផង​ដែរ។

 

យ៉ាងណាមិញ ថ្ងៃ ២៥ ខែ​កុម្ភៈ​មុន​នេះ blogger ល្បី​ឈ្មោះ​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​ស្រី​នេះ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រកាស​ថា មិត្ត​ប្រុស​អគ្គនាយក​របស់ តារា​អាយុ ២៨ ឆ្នាំ​គឺ​ជា​ប្ដី​របស់​គេ​នោះ​ទេ។ ភ្លាម​ៗ​ក្រោយ​ពេល​រឿង​នេះ​កើត​ឡើ់ង Sina បាន​ទាក់​ទង​ទៅ Zhao Li Ying តែ​ភាគី​របស់​តារា​ស្រី​រូប​​នេះ​បាន​បិទ​ទូរស័ព្ទ​យ៉ាង​ឆាប់​រហ័ស។

 

Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

ជាក់ស្ដែង Blogger ដែល​មាន​រហស្សនាម​ថា “ជក់​ឈាម​ឆ្កែ​ខ្មៅ” បាន​សរសេរ​នៅ​គណនី Weibo ផ្ទាល់​ខ្លួន​ថា៖” បើ​តាម​ខ្ញុំ​ដឹង Wang Hao គ្មាន​លុយ​គ្មាន​កាក់​អ្វី​នោះ​ទេ ហើយ​ក៏​​មិន​មែន​ជា​អ្នក​មក​ពី​បរទេស​អ្វី​នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​រៀបការ​ព្រម​ទាំង​មាន​កូន​រួច​ទៅ​ហើយ។ តែ​នេះ​គឺ​ជា​រឿង ៥​ឆ្នាំ​មុន​នោះ​ទេ ឥលូវ​គេ​លែងលះ​ហើយ​ឬ​នៅ ខ្ញុំ​មិន​ច្បាស់​នោះ​ឡើយ​”។ Sina នៅ​តែ​បន្ត​ទាក់ទង​ទៅ​កាន់​​តារា​កើត​ឆ្នាំ ១៩៨៧ តែ​នាង​នៅ​តែ​បិទ​ទូរស័ព្ទ​។

 

Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

Wang Hao កើត​ឆ្នាំ ១៩៧៩ ហើយ​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​សំលៀកបំពាក់​មួយ។ មើល​តាម​រូប​សម្បត្តិ​និង​សែស្រឡាយ លោក​ត្រូវ​គេ​វាយ​តម្លៃ​ថា​ស័ក្ដិសម​នឹង​ Zhao Li Ying តែ​ក្រោយ​ពេល​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​ត្រូវ​គេ​​បក​អាក្រាត​នៅ​លើ​អ៊ីនធឺណិត អ្នក​គាំទ្រ​បាន​សំណូម​ពរ​ឲ្យ​ស្រី​ស្អាត​ត្រកូល Zhao ឈប់​សេពគប់​នឹង​លោក​តទៅ​ទៀត។

 

Zhao Li Ying ស្រលាញ់​ប៉ះចំ​ប្ដី​គេ​និង​មាន​កូន​រួច​ហើយ

 

រីឯ Zhao Li Ying គឺ​ជា​កំពូល​សម្រស់​ទាំង​៤​ថ្មី​របស់​សិល្បៈ​ចិន ក្នុង​នោះ​មាន​នាង Liu Shi Shi, Zheng Shuang និង Tang Yan។ កេរ្តិ៍​ឈ្មោះ​របស់ Li Ying ចាប់​ផ្ដើម​ល្បី​រន្ទឺ​ក្រោយ​ពេល​លេង​រឿង “Journey Of The Flower” កាល​ពី​ឆ្នាំ ២០១៥។ នៅ​ពេល​ខាង​មុខ Zhao Li Ying នឹង​ចូល​រួម​ថត​រឿង “Diamond Lovers 3” ជាមួយ​តារា​ប្រុស​កូរ៉េ Hyun Bin៕

 

ចុចអាន៖“XxX 3” របស់ Vin Diesel និងកុំកុំ​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14