ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៥​នាក់ រួម​ទាំង​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ជំនាញ​ជលផល​ចុះ​ចាប់​ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​យក​អួន​ហ៊ុម​សម្រាស់ និង​ប្រើ​ឧបករណ៍​ឆក់​ត្រី​បន្ថែម កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ នៅ​ចំណុច​បឹង​ភ្លង ក្នុងភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ។

ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​ស៊ី​ម គឿ​ន អាយុ​៣៤​ឆ្នាំ (​ជា​ម្ចាស់​សម្រាស់​) ២-​ឈ្មោះ​ស៊ី​ម វណ្ណៈ អាយុ​៣១​ឆ្នាំ ៣-​ឈ្មោះ​វ៉ា​ន់ សុខា អាយុ​២៥​ឆ្នាំ ៤-​ឈ្មោះ​ឈ​ន ឆូ​យ អាយុ​៤៤​ឆ្នាំ និង​៥-​ឈ្មោះ​សួ អឿ​ន អាយុ​២៥​ឆ្នាំ ទាំង​៥​នាក់​មាន​ទីលំនៅ​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ។

កម្លាំង​ចម្រុះ​មាន​យោធា នគរបាល សហគមន៍​នេសាទ និង​មន្ត្រី​ជលផល​សរុប​១០​នាក់ បាន​ទៅ​ព័ទ្ធ​ចាប់​ជនសង្ស័យ​ខាងលើ  ដែល​កំពុង​ធ្វើ​សកម្មភាព​ហ៊ុម​សម្រាស់ ដោយ​ប្រើ​ឧ​បករ​ណ៏​ឆក់ ត្រី បន្ថែម តាម​ជើង​អួន ដោយ​ចាប់​បាន​៥​នាក់ ក្នុង​នោះ​មាន​ម្នាក់ ជា​ម្ចាស់​គោ​យន្ត​ដឹក​សម្ភារ​ល្មើសច្បាប់​ខាងលើ ។ ចំពោះ​វត្ថុ​តាង​រឹបអូស​មាន​អាំង​វ៉ែ​ទ័​រ​ឆក់​ត្រី​២​គ្រឿង អា​គុយ​១ អួន​១​វង់ គោ​យន្ត​កន្ត្រៃ​១​គ្រឿង និង​ត្រី​ប្រមាណ​១០០​គីឡូក្រាម ។