សិចអាចផ្តល់ឲ្យ សុខភាពល្អ និងអាក្រក់

សុខភាព៖ អ្នកស្រាវជ្រាវជាច្រើបានរកឃើញថា អ្នកដែលមិនបានរួមភេទ ត្រូវប្រឈមមុខនឹងភាពតានតឹង ក្នុងអារម្មណ៍ច្រើនជាង អ្នកដែលបានរួមភេទ ២សប្តាហ៍ម្តង នេះបើយោងតាម Soha ចុះផ្សាយ។

ក្រុមអ្នកជំនាញបានបន្តទៀតថា ការរួមភេទធ្វើឲ្យខួរក្បាល បញ្ចេញអ័រម៉ូន endorphins និងសារធាតុ oxytocin ជួយឲ្យអារម្មណ៍ ស្រស់ស្រាយ និងបាត់ភាពតានតឹង។

អ្នកស្រាវជ្រាវខាងលើបានបន្តទៀតថា ការរួមរ័កក៏ជួយបំបាត់ ជំងឺផ្តាសាយ បើសិនជាអ្នករួមភេទ លើសពី ២ដងក្នុង១សប្តាហ៍ ហើយមិនបានរួមភេទ កើតជំងឺបញ្ហាផ្លូវចិត្ត និង ប្រឈមនឹង ការងាប់លឹង្គ ជាដើម ។

សូមបញ្ជាក់ថា រាល់ការរួមភេទរបស់អ្នក ដោយមិនបានស្គាល់ពី សាវតាដៃគូ ច្បាស់លាស់ សូមប្រើប្រាស់ ស្រោមអនាម័យ ដើម្បីកុំឲ្យឆ្លងមេរោគផ្សេងៗ ដូចជាជំងឺសង្គម ស្អប់ខ្ពើម អេដស៍ ជាដើម ៕

សិចអាចផ្តល់ឲ្យ សុខភាពល្អ និងអាក្រក់