ស្រាក្រហមជួយឲ្យ លឹង្គរឹងបានយូរ ពេលរួមរ័ក

សុខភាព៖ រយៈពេល ៤០ឆ្នាំ ដែលអ្នកវិទ្យាសាស្ត្រនៅឯ សាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក)  បានធ្វើការសិក្សាពី ទំនាក់ទំនងរវាងស្រា និងផ្លែឈើ ដែលមានឥទ្ធិពលទៅលើបុរស។

ក្នុងការសិក្សានេះ បុរសវ័យកណ្តោល ត្រូវផឹកស្រាក្រហម ១កែវទៀងទាត់ ហើយបុរសផ្សេងទៀត បរិភោគផ្លែប័ររី ដោយមានអ្នកស្ម័គ្រចិត្ត ចំនួនជាង ៥០,០០០ នាក់។

ក្នុងនោះគេ រកឃើញថា អ្នកដែលបរិភោគផ្លែឈើ ដែលសម្បូរទៅដោយ សារធាតុ flavonoids បង្កឲ្យមានជំងឺ ងាប់លិង្គដល់ទៅ ១៤ភាគរយ។ សូម្បីតែសូកូឡា ក៏មានផ្ទុកសារធាតុ flavonoids ក៏អាចធ្វើឲ្យប៉ះពាល់ ដល់លិង្គដែរ។ ប្រសិនបើអ្នកបរិភោគ ស្រាក្រហម រួមជាមួយនឹង ការហាត់ប្រាណ ឲ្យបានទៀងទាត់ ហានិភ័យនៃ ជំងឺងាប់លិង្គ អាចកាត់បន្ថយ បានដល់ទៅ ២១ ភាគរយ។

បើទោះបីជា សារធាតុ flavonoids មានគុណសម្បត្តិ អាចកាត់បន្ថយ ជំងឺទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូង តែវាធ្វើឲ្យលឹង្គ រឹងមិនបានយូរ  នេះគឺជាសម្តីលោក សាស្ត្រាចារ្យ Aedin Cassidy ជាប្រធានផ្នែកស្រាវជ្រាវ។

នៅជុំវិញពីភពលោកអាចត្រូវប្រឈមមុខនឹងបញ្ហា មិនអាចបញ្ជាឲ្យ លឹង្គបះឡើងរឹងបាន ក្នុងពេលរួមភេទ ចំនួន៣២២លាននាក់ គិតត្រឹមឆ្នាំ២០២៥៕

ស្រាក្រហមជួយឲ្យ លឹង្គរឹងបានយូរ ពេលរួមរ័ក