ពណ៌នៅលើ ក្រចកដៃបង្ហាញពី ចរិកមនុស្សស្រី

សម្រស់៖ ពណ៌ស្វាយត្រូវបានគេតំណាងឲ្យថា «ចិត្តរាយមាយ»  សម្រាប់ស្ត្រីដែលចូលចិត្ត ពណ៌នេះ គឺជានារីម្នាក់ ដែលមានសង្សារ ឬគូស្នេហ៍ច្រើន ដូរដូចខោអាវ នេះបើយោងតាម Soha ចុះផ្សាយ។

សម្រាប់ពណ៌ត្រូវបានគេឲ្យនិយមន័យផ្សេងៗ ហើយក៏គេអាច សង្កេតទៅលើ ស្ត្រីបានផងដែរ តាមរយៈ ការប្រើប្រាស់ពណ៌ ដូចជាការលាប ថ្នាំក្រចកដៃ ក្រចកជើង ។

ពណ៌ស៖ បង្ហាញពីភាពបរិសុទ្ធ ភាពស្អាត និងមានសណ្តាប់ធ្នាប់  អ្នកជាមនុស្សរីករាយ, ផ្អែមល្អែម និងរួសរាយរាក់ទាក់។

ពណ៌ស្វាយ៖ ខួរក្បាលរបស់អ្នក ពោរពេញទៅដោយ ភាពច្នៃប្រឌិត តែរាយមាយ។

ពណ៌ទឹកក្រូច៖ អ្នកជាមនុស្សម្នាក់ ដែលចូលចិត្តសម្លឹង ឃើញអ្វីមួយ មានជាជាង អ្វីមួយដែលគ្មាន តែមនុស្សសុទិដ្ឋិនិយម, សមត្ថភាព និងភាពច្នៃប្រឌិត របស់អ្នកតែងតែ ប៉ះពាល់ដល់អ្នកដទៃ។

ពណ៌ផ្កាឈូក៖ ជាមនុស្សស្រីដែលចូលចិត្តតុបតែងមុខ និងស្លៀកពាក់ បែបទាន់សម័យ។

ពណ៌ខៀវ៖ អ្នកជាមនុស្សដែលអាចទុកចិត្តបាន និងស្មោះត្រង់ ប្រសិនបើថ្នាំក្រចក ពណ៌ខៀវជាជម្រើស របស់អ្នក។ ភាពស្មោះត្រង់, ទំនុកចិត្ត និងនៅតែស្ថិតស្ថេរ ជាចរិកលក្ខណៈ ល្អប្រសើរបំផុតរបស់អ្នក។

ពណ៌ប្រផេះ៖ ជាមនុស្សដែលធ្វើការសម្រេចចិត្ត មិនបានល្អ ហើយជាទូទៅ តែងតែគេចចេញ ពីហានិភ័យ។ ប៉ុន្តែ មិនថាជាបញ្ហាអ្វីទេ អ្នកជាមនុស្ស ស្រស់ស្អាតបំផុត និងមានអំនួត។

ពណ៌ខ្មៅ៖ អ្នកជាមនុស្សមានអាថ៌កំបាំង លាក់នឹងមនុស្សគ្រប់គ្នា ដែលមានទំនាក់ ទំនងជាមួយនឹងអ្នក។

ពណ៌លឿង៖ជានិមិត្តសញ្ញានៃពន្លឺចែងចាំង បង្ហាញពីភាព ស្រស់ស្រាយ។

ពណ៌ក្រហម៖ អ្នកជាមនុស្សរឹងមាំ ហើយឆាប់ខឹង ពណ៌ក្រហមនេះ ក៏បង្ហាញពីចំណង់តណ្ហា និងអារម្មណ៏ ពុះកញ្ជ្រោល៕

ពណ៌នៅលើ ក្រចកដៃបង្ហាញពី ចរិកមនុស្សស្រី