វិធីថែរក្សាបំពង់ក ឲ្យនៅល្អសំរាប់ អ្នកចូលចិត្ត និយាយច្រើន

សុខភាព៖ បំពង់កគឺជាផ្នែក ដ៏សំខាន់មួយរបស់ សារពាង្គកាយ របស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយ ការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារ សារពាង្គកាយពីមេរោគ គ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុង ការធ្វើឲ្យរលាយ នៅពេលដែលបំពង់ក ត្រូវបានឆ្លងមេរោគ ក្នុងអំឡុងពេលដែលអ្នក មានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះ ដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ក របស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសឹទ្ធភាព។

ទី១.អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូច បំពង់សំលេងរបស់អ្នក។

ទី២. អ្នកត្រូវទទួលទាន តែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹង ទឹកឃ្មុំមួយស្រាព្រាកាហ្វេ អាចជួយបំពង់ក របស់អ្នកស្រស់ថ្លា ជាពិសេសនៅពេល ដែលអ្នកមាន អាការស្អកក។

ទី៣. អ្នកត្រូវទទួលទានទឹក ឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់ សំណើមដល់បំពង់ក ដែលវាជួយការពារ ភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមាន ការរលាកបំពង់ក។

ទី៤. អ្នកអាចថែរក្សា បំពង់ករបស់អ្នក ដោយការគេងឲ្យ បានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យបំពង់ក របស់អ្នកជៀសផុតពី បញ្ហាឈឺបំពង់ក។ ជាមួយគ្នានេះដែរ អ្នកត្រូវយកន្សែង ត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យ បំពង់ករបស់អ្នកមាន សំនើមផងដែរ ដែលនៅពេលដែល អ្នកក្រោកពីគេងមិនធ្វើ ឲ្យអ្នកមានអាការៈស្ងួតក៕

វិធីថែរក្សាបំពង់ក ឲ្យនៅល្អសំរាប់ អ្នកចូលចិត្ត និយាយច្រើន