ការប្រកួត ច្នៃម៉ូតរ៉ូបកូនក្រមុំ ធ្វើពីក្រាដាស អនាម័យ

យោងទៅតាមគេហទំព័រ Yahoo បានឲ្យដឹងថា វ៉េបសាយ Cheap-Chic-Weddings.com បានធ្វើការប្រកាស អ្នកដែលបានឈ្នះ ដោយមានស្នាដៃ ឆ្នើមក្នុងការ ច្នៃម៉ូតរ៉ូបកូន ក្រមុំធ្វើអំពី ក្រដាសអនាម័យ នៅក្នុងកម្មវិធី ជឿឬមិនជឿ។

បេក្ខជនចំនួន ៣រួប ដែលបានជាប់ នៅក្នុងវគ្គផ្តាច់ព្រ័ទ្ធ ត្រូវបានទៅលើ បេក្ខជនដែល មកពីប្រទេស តៃវ៉ាន់ Illinois និងរដ្ឋតិចសាស ដោយសារតែពួកគេ មានទឹកដៃល្អជាងគេ បំផុតក្នុងចំនោមបេក្ខជន ដែលមកពីបណ្តា ប្រទេសមួយចំនួនទៀត ទូទាំងពិភពលោក។

គួរបញ្ជាក់ដែរថា អ្នកដែលបានទទួល ជ័យលាភីទាំងនោះ បានទទួលបាន ទឹកប្រាក់ចំនួន ១០០០ដុល្លារ សហរដ្ឋអាមេរិក។ ហើយរ៉ូបកូនក្រមុំ ដែលបានឈ្នះទាំង ៣សម្រាប់នោះ ត្រូវបានយកទៅ ដាក់តាំងនៅក្នុងសារមន្ទីរ របស់កម្មវិធីជឿ ឬមិនជឿជុំវិញ ពិភពលោក៕

ការប្រកួត ច្នៃម៉ូតរ៉ូបកូនក្រមុំ ធ្វើពីក្រាដាស អនាម័យ