ការថែរក្សា សុខភាពតាមវ័យ

ការយល់ដឹងអំពីការ វីធីថែទាំសុខភាព ស្របតាមវ័យនីមួយៗ អាចជួយឲ្យស្រ្តី អាចការពារបញ្ហា ដែលអាចកើតមាន ឡើងចំពោះសុខភាពបាន។
ខាងក្រោមនេះ ជាចំណុចដែរ ស្រ្តីគួរស្វែងយល់ ដើម្បីដឹងបានថា វ័យរបស់អ្នកប្រឈម នឹងបញ្ហាសុខភាពអ្វីខ្លះ។ ហើយគួរថែទាំ សុខភាពដោយវិធីណា?

១. អាយុចាប់ពី ១៨ ដល់ ២៣ឆ្នាំៈ សុខភាពរាងកាយ កំពុងរឹងមាំបំផុត ប៉ុន្តែអ្វីដែលគួរឲ្យយក ចិត្តទុកដាក់បំផុតនោះគឺ សុខភាពផ្លូវចិត្ត ដែលត្រូវត្រៀម ទទួលការផ្លាស់ ប្តូរនៅក្នុងជីវិត ព្រោះអ្នកមិនមែន នៅក្មេងទៀតទឹ ដោយអ្នកត្រូវ មានទំនួលខុសត្រូវ កាន់តែខ្លាំងឡើង ហើយអ្នកត្រូវចាប់ ផ្តើមឈានចូលទៅ ក្នុងជីវិតនៃការងារ ចាប់ផ្តើមមានស្នេហា និងខ្លះទៀតចាប់ ផ្តើមមានការរួមភេទ។

ជាមួយគ្នានេះដែរ ជំងឺដែលមនុស្ស នៅក្នុងវ័យនេះអាចនឹង ជួបប្រទះរួមមានៈ ជំងឺខ្លាចធាត់ ជំងឺឆ្លងតាមការរួមភេទ ដែលនៅក្នុងនោះមានជំងឺរើម មេរោគផ្សិត ក្នុងទ្វារមាស រួមទាំង វីរុសថ្លើមប្រភេទ C, B, និង HIV និងមានផ្ទៃពោះ ដោយចៃដន្យ។

ហេតុដូច្នេះហើយ អ្នកគួរតែទៅពិនិត្យ សុខភាពរាងកាយទូទៅ សង្កេតខ្លួនឯងឲ្យបានច្បាស់ ប្រសិនបើមានការ ផ្លាស់ប្តូរណាមួយ។

២. អាយុ ២៤ ដល់ ២៩ឆ្នាំៈ ជីវិតរបស់អ្នកមិន ត្រឹមតែមានមិត្ត និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតាមតួនាទីការងារ ការរៀបចំផែនការជីវិត នាពេលអនាគត ដែលអាចធ្វើឲ្យ រាងកាយដែលធ្លាប់តែ រឹងមាំអាចចុះខ្សោយខ្លះ មានភាពតានតឹងច្រើន ហើយមានពេលថែ ខ្លួនកាន់តែតិច។ ជាមួយគ្នានេះដែល អ្នកអាចនឹងប្រឈម មុខនឹងជំងឺស្រ្តេស ជំងឺរលាកក្រពះ និងជំងឺប្រកាំងជាដើម។

ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យ សុខភាពទូទៅ ១ឆ្នាំម្តង ដោយអ្នកត្រូវពិនិត្យ ទៅលើកម្រិតជាតិ ខ្លាញ់នៅក្នុងឈាម ទម្ងន់ខ្លួន ជាតិស្ករនៅក្នុងឈាម មិនឲ្យខ្ពស់ជាងមាត្រដ្ឋាន។ លើសពីនវ អ្នកគួរតែពិនិត្យជំងឺកាមរោគ និងពិនិត្យរកមហារីកមាត់ស្បូន ប្រសិនបើអ្នកមានដៃគូរួមភេទ។

ម្យ៉ាងវិញទៀត អ្នកគួរតែពិនិត្យ សុដន់ដោយខ្លួនឯង ១ខែម្តង ពេលងូតទឹក និងមុនពេលចូលគេង ព្រមទាំងហាត់ប្រាណ ឲ្យបានទៀតទាត់ ដើម្បីឲ្យសាច់ដុំ នឹងឆ្អឹងរឹងមាំ រួមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើសមាធី ដើម្បីកុំឲ្យមានអាការ តានតឹងខ្លាំងពេក។ ជាពិសេស អ្នកត្រូវពិភាក្សា ជាមួយគ្រូពេទ្យភ្លាម ប្រសិនបើមានអ្វី មួយខុសប្រក្រតី។

៣. អាយុ ៣០ឆ្នាំឡើងទៅៈ អ្នកត្រូវការភាព គង់វង្សទាំងការងារ និងជីវិតគ្រួសារ ធ្វើឲ្យក្តីសង្ឃឹមនៅក្នុងជីវិត កាន់តែខ្ពស់។ ពេលនោះអ្នកចាប់ ផ្តើមឆាប់ហត់នឿយ មានសភាពតានតឹងខ្លាំងឡើង ក្នុងខណៈនោះ ការដុតបំផ្លាញថាមពល រាង្គកាយចាប់ផ្តើមថយចុះ ត្រូវប្រយ័ត្នជំងឺដែល ទាក់ទងនឹងភាពធាត់។ ហើយជំងឺដែលអ្នក អាចជួបប្រទះរួមមាន ជំងឺតានតឹង ជំងឺសោកសៅ ជំងឺធាត់ ជំងឺសម្ពាធឈាមខ្ពស់ ជំងឺខ្លាញ់នៅក្នុងឈាមជាដើម។

អ្នកគួរតែពិនិត្យសុខភាព ១ឆ្នាំម្តង ទោះបីជាមិនធ្លាប់ រួមភេទក៏ដោយ ក៏អ្នកគួរតែពិនិត្យផ្នែករាង្គកាយ ខាងក្នុងរបស់អ្នកដែរ។ អ្នកគួរតែពិនិត្យសុដន់ ដោយខ្លួនអ្នកជាប្រចាំ ធ្វើសមាធិ រកកិច្ចការបន្ថូរភាពតានតឹង ហាត់ប្រាណឲ្យបានទៀតទាត់ វាស់មើលសម្ពាធឈាម និងជាតិស្ករនៅក្នុងឈាម ជាខ្លាញ់នៅក្នុងឈាម ដើម្បីពិនិត្យមើលការ ប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេសគួរកត់ត្រា ឬ ចងចាំថាអ្នកធ្លាប់ឈឺអ្វីខ្លះ? លេបថ្នាំអ្វីមានប្រតិកម្មដែលឬទេ? មនុស្សនៅក្នុងគ្រួសារ ធ្លាប់មានប្រវត្តិឈឺអ្វីខ្លះ? ដើម្បីឲ្យគ្រូពេទ្យ វិភាគជំងឺអ្នកបានត្រឹមត្រូវ និងកាន់តែច្បាស់។

៤. អាយុ ៤០ឆ្នាំឡើងៈ ស្រ្តីវ័យ ៤០ឆ្នាំឡើងទៅ ចាប់ផ្តើមមានបញ្ហា ផ្នែកអ័ម៉ូនភេទស្រី ជះឥទ្ធិពលចំពោះខួរក្បាល អារម្មណ៍ ចិត្តគំនិត មានអាការផ្សេងៗកើតឡើង ដែលអាចជះឥទ្ធិពល ចំពោះគុណភាពជីវិត ដែលអាការទាំងនេះមាន ដូចជារដូវមិនទៀតទាត់ ពេលខ្លះមកតិច ខ្លះទៀតមកច្រើនពេក ២ ឬ ៣សប្តាហ៍មកម្តងក៏មាន។ លើសពីនេះ គឺមានអាការគេងមិនលក់ ដូចជាពិបាកគេងលក់ ឬភ្ញាក់ជាញឹកញាប់ នៅកណ្តាលអធ្រាត្រ ឬភ្ញាក់លឿនជាប្រក្រតី ដែលបណ្តាលឲ្យមាន អារម្មណ៍ប្រែប្រួល កើតអាការសោកសៅ ឬឆេវឆាវ។

ចំណែកឯអ័រម៉ូនអេស្រ្តូចេន ដែលចុះថយ ធ្វលឲ្យជាលិកាភ្នាសទ្វារមាសស្តើង ភាពយឺតយារ និងទឹករំអិលមានការថយចុះ ដែលធ្វើឲ្យការរួមភេទមិនរលូន។ក្រៅពីនេះ ភាពតានតឹង អ័រម៉ូនភេទ អាស្រ្តូចេន ថុចុះ ការផលិតខូលឡាចេណក៏ចុះថយ ធ្វើឲ្យស្បែកស្រ្តីវ័យអស់រដូវ ចាប់ផ្តើមស្តើង មិនតឹងណែន និងឆាប់ជ្រីវជ្រួញទៀតផង៕

ការថែរក្សា សុខភាពតាមវ័យ