អតីតសិស្ស ១០មករា ១៩៧៩ បង្កើតប្រវត្តិសាស្រ្ត ដំបូងជួយដល់ គ្រូបង្រៀនចូលនិវត្តន៍

ភ្នំពេញ៖ អតីតសិស្សវិទ្យាល័យ ១០មករា ១៩៧៩ ប្រមាណជិត ៤០០នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ បានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីប្រារព្ធពិធីរំលឹកគុណគ្រូ និងចូលរួមគាំទ្រ គម្រោងមូលនិធិ អតីតសិស្សវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងគោលបំណង ទ្រទ្រង់គ្រូបង្រៀនចូលនិវត្តន៍ និងមានជំងឺ។ ហើយគម្រោងនេះ បានចាប់ បដិសន្ធិឡើងក្រោម ពាក្យស្លោកថា "ធ្វើបុណ្យទាន់ខែភ្លឺ" ហើយមាន ចក្ខុវិស័យមួយគឺ "រួមគ្នាផ្តល់ជីវិតថ្មី ដល់គ្រូយើង"។

លោក សឿម ណារិន សមាជិកម្នាក់នៃ ក្រុមស្ថាបនិក មូលនិធិនេះបានអះអាងថា យើងនាំគ្នា ធ្វើដើម្បីតបស្នងសងគុណ ដល់មនុស្សដែលមាន គុណរបស់យើង។ ហើយរាល់សកម្មភាពទាំងឡាយ មិនគ្រាន់តែស្វែងរក មូលនិធិប៉ុណ្ណោះទេ ថែមទាំងចូលរួមចែក រំលែកផ្តល់បទ ពិសោធន៍និងចំណេះដឹង ដល់មនុស្សជំនាន់ថ្មី តាមរយៈ វគ្គបណ្តុះបណ្តាល និងសកម្មភាពអប់រំផ្សេងៗ។

លោក ឈួន ឆាម ទីប្រឹក្សាអមទីស្តី ការគណៈរដ្ឋមន្ត្រី និងជាអតីតនាយកវិទ្យាល័យ ១០មករា ១៩៧៩ ផងនោះបានមាន ចំណាប់អារម្មណ៍ និងកោតសរសើរ យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើម បង្កើតមូលនិធិនេះ ហើយជម្រុញឲ្យ មានការយកចិត្តទុកដាក់ ផងដែរទៅលើអតីតសិស្ស ដែលកំពុងជួបផលលំបាក។

ជាមួយគ្នានោះដែរ លោក កែ ឆនភក្តី សមាជិក ម្នាក់ទៀតក្នុងចំណោម ក្រុមស្ថាបនិកបាន សំណូមពរឲ្យ អតីតសិស្សគ្រប់ជំនាន់ ចូលរួមដោយមិនប្រកាន់ និន្នាការនយោបាយ និង បរិច្ចាគ ដើម្បីសម្រេច បានទស្សនវិស័យ និងរក្សាបាននូវនិរន្តរភាព៕