បើកការ ប្រកួតពានរង្វាន់ “សុខ អាន” លើកទី៦ ឆ្នាំ ២០១៦ជាផ្លូវការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅទីលានសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ បានបើកការប្រកួតពានរង្វាន់ សុខ អាន លើកទី៦ ឆ្នាំ ២០១៦ ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាចាប់ផ្តើម ពីថ្ងៃទី២៦ដល់២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងការប្រកួតឆ្នាំនេះ មានក្លិបចូលរួមចំនួន ២៥ ក្លិន-សមាគមដែលមានកីឡាករ-កីឡាការិនី ចំនួន២៧០នាក់មាន៖ក្លិបនាគព័ន្ធ, ក្លិបអគ្គភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ, ក្លិបមន្ទីរ អប់រំយុវជន និងកីឡា ខេត្តស្វាយរៀង, ក្លិបអគ្គស្នងការនគបាលជាតិ, ក្លិបរដ្ឋករទឹកស័្វយតទីក្រុងភ្នំពេញ, ក្លិបទីចាត់ការឃោសនាព័ត៌មាន, ក្លិបគិរីវង្សសុខសែនជ័យ, ក្លិបមន្ទីរពិសោធន៍សំណង &សាធារណៈការ, ក្លិបទីស្តីការគណៈ រដ្ឋមន្រ្តី និងក្លិបក្រសួងមហាផ្ទៃ។

ចំពោះក្លិបយោធ ភូមិភាគពិសេស, ក្លិបនាគរាជ, ក្លិបបាយ័ន, ក្លិបមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ , ក្លិបមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រៃវែង, ក្លិបក្រសួងការពារជាតិ, ក្លិបអាកាសចរស៊ីវិល, ក្លិបមេធាវីអន្តរជាត, ក្លិបសាលាអន្តរជាតិវេសលែនដ៍, ក្លិបឆ្លាមសមុទ្ររាម, ក្លិបទីស្តីការក្រសួងអប់រំ, ក្លិបឆ្លាមសមុទ្រជើងទឹក,  ក្លិបមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល, ក្លិបខេត្តកែប និងក្លិបឆា្លមកងពលតូចលេខ៣១។

សម្រាប់វិញ្ញសានៃការប្រកួតវិញមានចំនួន៥ វិញ្ញាសារួមមាន៖ វិញ្ញាសា៣នាក់ទល់៣នាក់(នារី), ពានធំវិញ្ញាសា៣នាក់ទល់៣នាក់(បុរស) , វិញ្ញាសា៣នាក់ទល់៣នាក់ (យុវជន-យុវតី) , វិញ្ញាសា១នាក់ទល់១នាក់(យុវជន-យុវតី) ចំណែកវិញ្ញសាវាយយកពិន្ទុឯកត្តជន៕