លោកតា អាយុ ៦៥ឆ្នាំ រៀបការជាមួយ ក្មេងស្រីអាយុ១២ឆ្នាំ ផ្អើល Time Square (មានវីដេអូ)

អាមេរិក៖ វាមិនមែនជាករណីទី១នោះទេ ដែលនៅជុំវិញពិភពលោកយើងនេះ មានប្រទេសជាច្រើន បានអនុញ្ញាតិ្តឲ្យមានការរៀបអាពាហ៍ពិពាហ៍ ស្របច្បាប់ចំពោះកុមារមិនទាន់ដឹងក្តី ជាមួយនឹងមនុស្សចាស់ រឺកុមារគ្នាឯងផងនោះ។

លោកតា អាយុ ៦៥ឆ្នាំ រៀបការជាមួយ ក្មេងស្រីអាយុ១២ឆ្នាំ ផ្អើល Time Square (មានវីដេអូ)

ជាក់ស្តែងកាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវគេបង្ហោះនៅលើយូធូប បង្ហាញពីសកម្មភាព រៀបការនៅទីក្រុងញូវយ៉ក ក្នុងតំបន់កម្សាន្ត Time Square របស់លោកតា​ អាយុ៦៥ឆ្នាំម្នាក់ ជាមួយនឹង កុមារីអាយុ១២ឆ្នាំ ម្នាក់ បានធ្វើឲ្យមហាជន ដែលនៅទីនោះមានការខឹងសម្បារជាខ្លាំង រហូតដល់អ្នកខ្លះទៀត ប្រើប្រាស់ពាក្យអសុរស និង មានការប្រតាយប្រតប់គ្នា ទៅលើកូនកំលោះ វ័យចំណាស់នោះទៀតផង។

ក្នុងពេលនោះមនុស្សភាគច្រើន បានសម្លឹងមើលទៅមុខ កូនក្រមុុំវ័យក្មេង ដែលកំពុងមានទឹកមុខក្រៀមក្រំ ហើយបានសួរនាងថា៖ "មិនអីទេឬ?" ហើយក៏មានបុរសម្នាក់បានស្រែកថា៖ "ទេទេ! វាមិនត្រឹមត្រូវទេ! ប្រសិនបើខ្ញុំហៅប៉ូលិស អ្នកឯងនឹងជាប់ខ្នោះជាមិនខាន"។ ក្រោយមក ក៏មានបុរសពីរនាក់ទៀត​ បានបំបែកអ្នកទាំងពីរ យកចេញទៅឆ្ងាយពីគ្នាផងដែរ។

យ៉ាងណាមិញ នេះគ្រាន់តែជាវីដេអូធ្វើតេស្តសាកល្បង ប្រតិកម្មរបស់មហាជន ឬគេហៅថា Social Experiment របស់តារាប្រចាំវេបសាយយូធូបតែប៉ុណ្ណោះ ដើម្បីចង់ដឹងថា ពួកគេឈឺឆ្អាល ឬធ្វើសកម្មភាពបែបណា នៅពេលឃើញតាចាស់ រៀបការជាមួយក្មេងស្រីដូចនេះ៕

តោះ! ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោកតា អាយុ ៦៥ឆ្នាំ រៀបការជាមួយ ក្មេងស្រីអាយុ១២ឆ្នាំ ផ្អើល Time Square (មានវីដេអូ)
លោកតា អាយុ ៦៥ឆ្នាំ រៀបការជាមួយ ក្មេងស្រីអាយុ១២ឆ្នាំ ផ្អើល Time Square (មានវីដេអូ)

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត