ថ្ងៃនេះ FIFA រៀបចំការបោះឆ្នោត ជ្រើសតាំងប្រធានថ្មី ដែលមានបុគ្គល០៥រូប ឈរឈ្មោះ ជាបេក្ខភាពប្រធាន

ស៊ីអ៊ិនអ៊ិន៖ នៅថ្ងៃសុក្រនេះ FIFA នឹងធ្វើការបោះឆ្នោតសម្រេច ថាតើបេក្ខជន ណាមួយក្នុងចំណោម០៥រូប ដែលឈរឈ្មោះ ក្លាយជាប្រធាន FIFA ថ្មី ដែលនេះជាការបោះឆ្នោត ជ្រើសតាំងជាប្រវត្តិសាស្ត្រមួយ ។

បុគ្គលកចំនួន០៥រូប ដែលទាំងអស់គ្នាមានទស្សនៈ ផ្ទាល់ខ្លួនរបស់ពួកគេ និងមានរបៀបវារៈជាច្រើន នឹងចូលរួមប្រកួតប្រជែងគ្នា ក្នុងការគ្រប់គ្រងតំណែងប្រធាន FIFA ថ្មី ដោយផ្លាស់ លោក Sepp Blatter ចេញ ហើយអ្នកនោះនឹងក្លាយជាប្រធានថ្មី ។

ប៉ុន្តែអ្វីដែលគេបានដឹងច្បាស់នោះ អ្នកដែលទទួលនូវតំណែងពីលោក Blatter នឹងប្រឈមមុខនឹងការ ប្រកួតប្រជែងមួយ ដើម្បីស្តារមុខមាត់ FIFA ដែលមានកំហុសឆ្គង ចំពោះសាធារជនកន្លងមក ។

គួររំលឹកថា អតីត ប្រធាន FIFA លោក Blatter ត្រូវបានរងការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ ហើយត្រូវប្រឈមមុខនឹងច្បាប់ ៕

ថ្ងៃនេះ FIFA រៀបចំការបោះឆ្នោត ជ្រើសតាំងប្រធានថ្មី ដែលមានបុគ្គល០៥រូប ឈរឈ្មោះ ជាបេក្ខភាពប្រធាន