CDC ព្រមានថា រដ្ឋាភិបាល ក្រោយត្រូវធ្វើតាម កំណែទម្រង់ដែល មានស្រាប់

បាងកក៖ យោងតាមការលើកឡើង របស់ប្រធានគណៈកម្មការ ពង្រៀងរដ្ឋធម្មនុញ្ញ លោក ម៊ីឆៃ រួជួផាន ហៅកាត់ថា CDC បានឲ្យដឹងថា រដ្ឋាភិបាល ជាប់ឆ្នោតថ្មី អាចប្រឈមមុខនឹង ទណ្ឌកម្ម ស្ថិតក្រោមច្បាប់ រដ្ឋធម្មនុញ្ញថ្មី ប្រសិនបើខ្លួនបរាជ័យ ក្នុងអនុវត្តកំណែទម្រង់ ដែលបានផ្ដួចផ្ដើម ធ្វើឡើងដោយ រដ្ឋាភិបាលបច្ចុប្បន្ន។

ទីភ្នាក់ងារសារព័ត៌មាន ថៃ បាងកក ប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដី របស់លោក ម៊ីឆៃ បន្ដទៀតថា វានឹងស្រប់គ្នា ជាមួយនឹង អនុសាសន៍របស់ គណៈរដ្ឋមន្រ្តី។ លោកថា CDC កំពុងពិចារណា លក្ខខណ្ឌធម្មនុញ្ញមួយ សម្រាប់ការពិន័យ ដើម្បីធានាឲ្យបាននូវ សំណើរកំណែទម្រង់ របស់ រដ្ឋាភិបាល ដែលនឹងត្រូវបានអនុវត្តន៏ ដោយរដ្ឋាភិបាល ជាប់ឆ្នោតនាពេលអនាគត។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា បានអំពាវនាវសម្រាប់ ទំនួលខុសត្រូវមួយថា រដ្ឋាផិបាលជាប់ឆ្នោតថ្មី ឲ្យអនុវត្តន៏តាម គោលការណ៍ណែនាំ របស់រដ្ឋាភិបាលបច្ចុប្បន្ន ឈរលើការធ្វើ កំណែ ទម្រង់ជាតិ ក្នុងអំឡុងពេលការផ្លាស់ប្តូរ រយៈពេល ៥ឆ្នាំ ទៅកាន់ច្បាប់ស៊ីវិល៕

CDC ព្រមានថា រដ្ឋាភិបាល ក្រោយត្រូវធ្វើតាម កំណែទម្រង់ដែល មានស្រាប់