ម៉ូតូ​ NEX ត្រូវតាក់ស៊ី​ម៉ែត្របុក​បណ្តាលឱ្យពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

Doliprane TVC

​ភ្នំពេញ : បុរស ​ម្នាក់​ជា​ជនជាតិ​កូរ៉េ បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត​ឆ្វេង និង ស្ត្រី​ជា​ប្រពន្ធ​រងរបួស​បែក​មុខ​មាត់​ដោយសារ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បើក​មក​បុក​ពីក្រោយ​ហើយ​ព្យាយាម​រត់​បាត់ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ២៤ កុ​ម្ភៈ ឆ្នាំ ២០១៦ នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។​

ម៉ូតូ​ NEX ត្រូវតាក់ស៊ី​ម៉ែត្របុក​បណ្តាលឱ្យពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

ម៉ូតូ​ NEX ត្រូវតាក់ស៊ី​ម៉ែត្របុក​បណ្តាលឱ្យពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

​តាម​ប្រភពពី​ កន្លែងកើតហេតុ បានអោយដឹងថា​មុន​កើតហេតុ គេ ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ដោយ​ប្តី​ជា​អ្នក​ឌុប ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Nex ពណ៍​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-7032 តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ពណ៍​សលាយ​ខៀវ មិន​ចាំ​ស្លាក​លេខ បើក​មក​ក្រោយ​យ៉ាង​លឿន បាន​បុក​ពីក្រោយ បណ្តាលឱ្យ​ម៉ូតូ​ដួល​និង​អូស​ជាង​១០​ម៉ែត្រ ធ្វើអោយ​បុរស​ជា​ប្តី​បាក់ឆ្អឹង​ដងកាំបិត​ឆ្វេង បែកក្បាល​ពីក្រោយ ចំណែក​ប្រពន្ធ​ជិះ​ពីក្រោយ​បែក​មុខមាត់ ហើយ​រថយន្ត​បង្កបាន​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល ។​

ម៉ូតូ​ NEX ត្រូវតាក់ស៊ី​ម៉ែត្របុក​បណ្តាលឱ្យពីរ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២ នាក់​ប្តី​ប្រពន្ធ បាន​រថយន្ត​ក្លីនិក ឃឹម រ៉ានី មក​ដឹក​ទៅ​សង្គ្រោះ ហើយ​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​សែន​សុខ ៕

វិជ្ជា​