មធ្យោបាយប្លន់ថ្មី ប្រើ​ពិល​ឆក់​​យក​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច

Doliprane TVC

ភ្នំពេញ : យុវជន ២ នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ ២ គ្រឿង ប្រើ​ពិល​ឆក់ និង វាយ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ MSX បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ៩ និង ៤៥ នាទី​យប់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងកើត​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។

​ បើតាម​ការរៀបរាប់​បី​ជនរងគ្រោះ​ទាំង ២ នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​បាន​ជិះ​ម៉ូតូ MSX ពណ៍​សលាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ពី​លិចទៅ​កើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ ២ គ្រឿង​មក​ក្បែរ រួច​កៀរ​ឱ្យ​ឈប់ ហើយ​ដោះ​មួកសុវត្ថិភាព​វាយ​មកលើ​ពួកគេ និង មាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ទាំង​៤ នាក់ បាន​យក​ពិល​ឆក់​មក​ឆក់​ពួកគេ​បណ្តាលឱ្យ​រងរបួស​ទាំង ២ នាក់ ។

មធ្យោបាយប្លន់ថ្មី ប្រើ​ពិល​ឆក់​​យក​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច

​ប្រភព​បន្តថា ពេល​កំពុង​ប្រតាយប្រតប់​គ្នា ពួកគេ​បាន​ខំប្រឹង​ស្រែក​ដើម្បី​ឱ្យគេ​ជួយ​ដែរ ប៉ុន្តែ​មិនមាន​នរណាម្នាក់​ហ៊ាន​ជួយ​នោះទេ ទើប​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​

មធ្យោបាយប្លន់ថ្មី ប្រើ​ពិល​ឆក់​​យក​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច

ក្រោយ​កើតហេតុ ពួកគេ បាន​ទំនាក់ទំនង​ទៅ​មិត្តភក្តិ​ឱ្យមក​ដឹក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការ ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ជនសង្ស័យ ៕

សុខា​