​ចំនួន​ម៉ោង​នៃ​ការ​គេង​របស់​កូន​ត្រូវ​បែងចែក​តាម​អាយុ​

​ចំនួន​ម៉ោង​នៃ​ការ​គេង​របស់​កូន​ត្រូវ​បែងចែក​តាម​អាយុ​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ម្តាយ​គ្រប់​រូប​សុទ្ធ​តែ​ដឹង​ថា​ការ​គេង​ច្រើន​អាច​ធ្វើឲ្យ​កូន​មាន​សុខភាព​រឹងមាំ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ការ​គេង​នេះ​ក៏​ត្រូវ​កំណត់​ម៉ោង​ដែរ បើ​កូន​គេង​ច្រើនពេក វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ដូចគ្នា​។ ដូចនេះ​តើ​គួរតែ​បែងចែក​ពេលវេលា​ដូច​ម្តេចទៅ​?

​ទារក​ដែល​ទើប​នឹង​កើត ត្រូវតែ​គេង​ឲ្យ​គ្រប់​ពី​១៦​ទៅ​២០​ម៉ោង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​អ្នក​ត្រូវតែ​ចែក​ទៅ​តាម​ដំណាក់កាល ដោយ​ដំណាក់កាល​នី​មួយៗ​ត្រូវតែឲ្យ​គេ​គេង​ចន្លោះ​ពី​២​ទៅ​៣​ម៉ោង​ម្តង​។ នៅពេល​ដែល​កូន​មាន​អាយុ​៤​ខែ នោះ​ពេល​វេលា​នៃ​ការ​គេង​គឺ​មិន​ដូច​គ្នា​ទៀត​ទេ ដោយ​អ្នក​ត្រូវតែ​បន្ថយ​មក​ត្រឹម​១៥​ម៉ោង​ក្នុង​មួយថ្ងៃ ប្រសិន​ជា​យប់​ឡើង​កូន​គេង​បាន​៨​ម៉ោង នោះ​អ្នក​ត្រូវតែឲ្យ​គេ​គេង​បន្ថែម​នៅ​ពេល​ថ្ងៃ ដោយ​អ្នក​អាច​បែងចែក​ជា​បី​ដំណាក់កាល ហើយ​ដំណាក់កាល​នី​មួយៗ អ្នក​អាចឲ្យ​គេ​គេង​ត្រឹម​២​ម៉ោង​បាន​។ លុះដល់​ពេល​ដែល​កូន​មាន​អាយុ​៦​ខែ អ្នក​ត្រូវ​តែ​ឲ្យគេ​គេង​ពេលព្រឹ​កម្តង ហើយ​ពេល​ថ្ងៃ​ម្តង ពេលវេលា​នៃ​ការ​គេង​គឺ​មិន​ត្រូវ​ឲ្យ​ហួស​ពី​២​ម៉ោង​ឡើយ​ក្នុងការ​គេង​ម្តង​។ នៅពេល​ដែល​កូន​បាន​១៥​ខែ អ្នក​ត្រូវ​តែ​ឲ្យគេ​គេង​នៅពេល​យប់​ចំនួន​១៤​ម៉ោង ហើយ​ពេល​ថ្ងៃ​ចំនួន​មួយ​ម៉ោង​ទៅ​បាន​ហើយ​។ ក្រោយពេល​ដែល​កូន​មាន​អាយុ​៣​ទៅ​៤​ឆ្នាំ អ្នក​អាចឲ្យ​គេ​គេង​នៅពេល​យប់​ចំនួន​ពី​១០​ទៅ​១២​ម៉ោង ហើយ​មិនចាំបាច់​ឲ្យគេ​គេង​ថ្ងៃ​ទៀត​ទេ​ក៏​បាន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចំនួន​ម៉ោង​នៃ​ការ​គេង​របស់​កូន​ត្រូវ​បែងចែក​តាម​អាយុ​已关闭评论
  • 62 views
  • Hide Sidebar
    A+
Publish on:2016/02/26  Category:សុខភាពកុមារ
Tags: