ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ​កុម្ភៈ ២០១៦ នេះ លោក​ឧត្តម​សេនី​យ៍​​​ស្នងការ​នគរបាល​ខេត្ត​​ ​រួម​ទាំង​​កម្លាំង​ក្រោម​ឱវាទ ​​នឹង​រៀបចំ​ការ​​​ប្រគល់​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​​គ្រួសារ​រង​គ្រោះ​​ដោយ​អំពើ​ប្លន់ ។ ចោរប្លន់​អ្នកលក់​មាស​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​បាន​៤នាក់ គិត​មក​ត្រឹម​ថ្ងៃនេះ​

គួរ​បញ្ជាក់​ថា ​ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប​​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​សំបុក​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​លើកទឹកចិត្ត​ដល់​កងកម្លាំង​ចំនួន​1000$​ ហើយ​អាច​និង​មាន​រង្វាន់​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​បន្ត​ទៀត ​និង​មាន​អាជីវ​ករ​ជា​ច្រើន​នាក់​ទៀត​ គ្រោង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​កងកម្លាំង​ជា​បន្តបន្ទាប់​ដូច​គ្នា​ ។

លោក​អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប្រាប់​ថា​ មក​ទល់​និង​ពេល​នេះ​ ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ ​និង​អាជីវករ​សរុប​ជាង​1000$​ហើយ​ ។ ពិធី​ប្រគល់​ទ្រព្យ​ស​ម្ប​ត្ត​ដល់​គ្រួសារ​រង​គ្រោះ​វិញ​ ​ធ្វើ​ឡើង​នៅ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​។