វិវាទរវាងថៅកែ រោងចក្រក្លូប័ល អាប៉ារែល លីមីធីត និងកម្មករ ត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ ករណីវិវាទរវាងកម្មករជិត ៣ ពាន់នាក់នៃក្រុមហ៊ុនក្លូប័ល អាប៉ារែល លីមីធីត នៅសង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានផ្ទុះកូដកម្ម អស់រយៈពេលបីថ្ងៃ មកនេះបានបញ្ចប់ហើយ ក្រោយពីក្រុមហ៊ុនព្រមទទួល កម្មករឲ្យចូលធ្វើការវិញ។

កម្មករដែលបានតវ៉ាកន្លងមក បានឲ្យដឹងថា វិវាទរវាងកម្មករ និងថៅកែរោងចក្រ បានបិទបញ្ចប់នៅ ព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីភាគីក្រុមហ៊ុន យល់ព្រមទទួលយកកម្មករ ទាំងអស់ដែលក្រុមហ៊ុនបានបញ្ឈប់ ត្រឡប់ចូលធ្វើការវិញ និងឈប់បញ្ឈប់កម្មករផ្សេងទៀត ដែលគ្រោងនឹងបញ្ឈប់ ។

ចំពោះលុយកូដកម្ម ក្រុមហ៊ុនរក្សាលុយព្រីម និងប្រាក់ឧបត្ថម្ភផ្សេងៗនៅដដែល ឯប្រាក់ឈ្នួលកូដកម្មបីថ្ងៃ ក្រុមហ៊ុនផ្តល់ជូន ៥០%។កម្មករទាំងអស់ឯកភាព ត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី ២៧ កុម្ភៈ ២០១៦។ សូមជម្រាបថា វិវាទកម្មករនិង រោងចក្រក្លូប័ល អាប៉ារែល  លីមីធីតបានកើតឡើងនៅពេល ដែលកម្មករបានទទួលដំណឹងថា  ខាងរោងចក្ររបស់ម៉ាឡេស៊ីមួយនេះ គ្រោងនឹងកាត់បន្ថយកម្មករតាមរយៈ បញ្ចប់កុងត្រាកម្មករចំនួន៥០០នាក់ ចាប់ពីខែមករាដល់ខែមេសា ហើយបច្ចុប្បន្ន មានកម្មករជិត១០០នាក់ ត្រូវបានបញ្ចប់កិច្ចសន្យា។

វិវាទរវាងថៅកែ រោងចក្រក្លូប័ល អាប៉ារែល លីមីធីត និងកម្មករ ត្រូវបានបិទបញ្ចប់

វិវាទរវាងថៅកែ រោងចក្រក្លូប័ល អាប៉ារែល លីមីធីត និងកម្មករ ត្រូវបានបិទបញ្ចប់