ឃាត់ខ្លួន ជនសង្សយ័ម្នាក់ ពីបទរំលោភ សេពសន្ថវៈ នៅក្រុងបាវិត

ស្វាយរៀង៖ ជនសង្សយ័ម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ រដ្នបាលសង្កាត់បាវិត ធ្វើឃាត់ខ្លួន កាលពីវេលាម៉ោង ១៤៖១០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលរងការចោទ ប្រកាន់ពីនារីម្នាក់ថា បានចាប់រំលោភសេពសន្ថវៈ បានសម្រេចនៅ បន្ទប់ស្នាក់នៅក្នុង ហាងប៉ាប៉ាសបារ ត្រង់ចំណុចផ្សាររាត្រី ស្ថិតនៅក្នុង ភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត។

បើតាមសមត្ថកិច្ចប៉ុស្តិ៍ នគរបាលសង្កាត់បាវិត បានឲ្យដឹងថា ជនង្ស័យដែលត្រូវ ធ្វើការឃាត់នេះ មានឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាបុគ្គលិក ជាអ្នករត់តុហាង ប៉ាប៉ាសប៉ា ដែលមានទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត។ រីឯនារីរងគ្រោះ មានឈ្មោះ ឈ ន មមុខរបរជាអ្នករត់តុ ដូចគ្នាមានទីលំនៅ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ។

បើតាមនារីរងគ្រោះ បានរៀបរាប់ ឲ្យដឹងថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង ៩៖០០នាទីព្រឹក ពេលខ្លួនកំពុងតែដេក ក្នុងបន្ទប់ស្រាប់តែ មានឈ្មោះ ចាន់ សំណាង ចូលមកបន្ទប់របស់ខ្លួន ដោយបានចាប់ច្របាច់ក និងខ្ទប់មាត់សង្កត់ ពីលើរួចសម្រាតខោអាវ អស់ចេញពីខ្លួន ហើយចាប់រំលោភ ទាល់តែបានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំណែកជនសង្ស័យ ចាន់សំណាងវិញ បានសារភាពថា ខ្លួនពិតជាបានចាប់ រំលោភឈ្មោះ ឈ ន មនេះពិតប្រាកដ មែនដោយសាស្រវឹងស្រា ហើយក៏ចាប់រំលោភ តែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជួនខ្លួនមកស្នងការខេត្ត ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕

ឃាត់ខ្លួន ជនសង្សយ័ម្នាក់ ពីបទរំលោភ សេពសន្ថវៈ នៅក្រុងបាវិត