ខាន​តម្លើង Theme យូរ​ហើយ ចឹង​តោះ​មក​សាក​ល្បង​តម្លើង Theme ថ្មី​មួយ​នេះ​ទាំង​អស់គ្នា!

រាងយូរបន្តិចដែរហើយ ដែលខេមបូ ខានបាន ណែនាំ អ្នកទាំងអស់គ្នា អំពី Theme ថ្មីៗ ស្អាតៗ ដែលទើបនឹង បញ្ចេញអោយ តម្លើងនៅក្នុង Cydia។ នៅក្នុង ថ្ងៃនេះដែរ យើងក៏បាន ពាំនាំនូវ Theme ថ្មីស្រឡាងមួយដែរ សម្រាប់ណែនាំ អោយអ្នក ទាំងអស់គ្នា បានស្គាល់ ដោយវាមាន ឈ្មោះថា Material Cards for iOS។

ខាន​តម្លើង Theme យូរ​ហើយ ចឹង​តោះ​មក​សាក​ល្បង​តម្លើង Theme ថ្មី​មួយ​នេះ​ទាំង​អស់គ្នា!

ចំពោះ Theme មួយនេះ បើយើងសង្កេតមើលទៅលើ រចនាបថរបស់វា គឺពិតជាប្លែក ពីគេ ព្រោះថា icons រាល់ដង មានរាងជ្រុង តែគែមមូល ដោយឡែក Theme មួយនេះវិញ មានទ្រង់ទ្រាយ icon រាងដូចជា ចតុកោណកែង ជាមួយនឹង គែមមូល ដែលមើលទៅ ពិតជាគួរអោយ ទាក់ទាញ ម្យ៉ាងដែរ។

Material Cards for iOS មានតម្លៃ $2.99 ក៏ប៉ុន្តែអ្នក ទាំងអស់គ្នា អាចតម្លើងវា បានដោយឥត គិតថ្លៃ ដោយគ្រាន់តែ បន្ថែមនូវ Source មួយតែប៉ុណ្ណោះ ហើយដើម្បីអោយ កាន់តែច្បាស់ អំពីវិធីតម្លើង នោះ សូមតាមដាន ជាមួយ ខេមបូ ទាំងអស់គ្នា!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS7/8/9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង

  • ចូលទៅកាន់ Cydia
  • រួចបន្ថែម Source មួយឈ្មោះថា “biteyourapple.net”
  • ក្រោយពី បន្ថែមរួច នៅក្នុង Cydia ដដែល ចូលទៅកាន់ Search
  • វាយពាក្យ “Material Cards for iOS” ជ្រើសរើសយក មួយណាដែល Free
  • ធ្វើការតម្លើង រួចពេលចប់ ចុចពាក្យ Restart Springboard

វិធី Apply Theme

  • ពេលតម្លើងចប់ វាមិនទាន់ ប្តូរអោយយើង នោះទេ ដោយតម្រូវអោយ យើងត្រូវ​ Apply Theme ដែលបានតម្លើង នោះសិន
  • ដូចនេះ សូមចូលទៅកាន់ Settings > Winterboard > Select Theme
  • ជ្រើសរើស Theme ដែលមានឈ្មោះ Materia Cards for iOS
  • រួចធ្វើការ Respring ជាការស្រេច។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ខាន​តម្លើង Theme យូរ​ហើយ ចឹង​តោះ​មក​សាក​ល្បង​តម្លើង Theme ថ្មី​មួយ​នេះ​ទាំង​អស់គ្នា!

បញ្ជាក់៖ សូមអាន និងអវុត្តអោយបាន ត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ ដើម្បីចៀសវាង នូវបញ្ហាផ្សេងៗ ដែលបង្កឡើង ដោយយថាហេតុ ហើយរាល់បញ្ហា ទាំងអស់ ដែលកើតមានឡើង គឺយើងខ្ញុំ មិនទទួលខុសត្រូវឡើយ!!!

ជាចុងក្រោយ សូមអរគុណ មិត្តអ្នកអាន ទាំងអស់គ្នា ដែលតែងតែ គាំទ្រ ដល់ក្រុមការងារ ខេមបូរីផត កន្លងមក ហើយយើងខ្ញុំ ក៏មិនភ្លេចដែរ ក្នុងការពាំនាំ នូវអ្វីដែលប្លែក ថ្មីៗ យកមកបង្ហាញ អ្នកទាំងអស់គ្នា។ ម្យ៉ាងវិញទៀត សម្រាប់ Theme ក៏ដូចជា Tweaks ថ្មីៗទៀតនោះ យើងនឹង ផ្សាយជូន នូវពេលក្រោយៗ ជាបន្តទៀត!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ខាន​តម្លើង Theme យូរ​ហើយ ចឹង​តោះ​មក​សាក​ល្បង​តម្លើង Theme ថ្មី​មួយ​នេះ​ទាំង​អស់គ្នា!

  • ដោយ: Mai
  • 3:03 PM, 26 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ