វីដេអូ​ត្រាប់ “Shake it off” បង្ហាញ​ពី​សមត្ថភាព​សិល្បៈ​របស់​ជន​ពិកា​

បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​ថត​វីដេអូ​ត្រាប់​បទ “Happy” និង​បទ “Up Town Funk” រួច​មក អង្គការ​អេពិកអាត បាន​ធ្វើ​ការ​ប្រកាស​បង្ហាញ​បទ​ចម្រៀង​ត្រាប់​មួយ​ទៀត គឺ” Shake it off”។

 

វីដេអូ​ត្រាប់ “Shake it off” បង្ហាញ​ពី​សមត្ថភាព​សិល្បៈ​របស់​ជន​ពិកា​

 

លោក អាន់ថូនី អេរ៉ាន់ អ្នក​រៀបចំ​កម្មវិធី បាន​និយាយ​ថា គម្រោង​នេះ​មាន​ការ​ចូលរួម​ពី​សហភាព​អឺរ៉ុប និង​យូនីស្កូ។ នេះ​ជា​ផ្នែក​មួយ​អភិវឌ្ឍន៍​កម្មវិធី​សិល្បៈ​សម្ដែង​ប្រកប​ដោយ​វិជ្ជាជីវៈ ឆ្ពោះ​ទៅ​រក​ឧស្សាហកម្ម​សិល្បៈ​សម្ដែង​ប្រកប​ដោយ​និរន្តរភាព។ វីដេអូ​នេះ​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​អង្គការ អេពិកអាត អុន សុខនី ដែល​ជា​ជន​ពិការ​តាំង​ពី​ក្មេង​ធ្វើ​ដំណើរ​អាស្រ័យ​ដោយ​ឈើ​ច្រត់។

 

ទោះ​បី​ជា​យ៉ាង​ណា ស្ត្រី​រូប​នេះ​បាន​យក​ឈ្នះ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍​ជា​ច្រើន ហើយ​បាន​ប្រែក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រធាន​បទ​នៃ​ការ​រួម​បញ្ចូល​គ្នា ដែល​ជា​ការ​ធ្វើ​សមាហរណកម្ម​ជន​ពិការ​ក្នុង​វិស័យ​សិល្បៈ។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​ពី​អង្គការ​ខ្មែរ​អមត អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ក្រុម​រាំ​ថៃនីធូន និង​អង្គការ​អាំរីតា៕

វីដេអូ​ត្រាប់ “Shake it off” បង្ហាញ​ពី​សមត្ថភាព​សិល្បៈ​របស់​ជន​ពិកា​អ្នក​នាង អុន សុខនី ជនពិកា និង​ជាតារា​សម្ដែង​ក្នុង​បទ​នេះ

វីដេអូ​ត្រាប់ “Shake it off” បង្ហាញ​ពី​សមត្ថភាព​សិល្បៈ​របស់​ជន​ពិកា​

 

វីដេអូ​ត្រាប់ “Shake it off” បង្ហាញ​ពី​សមត្ថភាព​សិល្បៈ​របស់​ជន​ពិកា​

 

អត្ថបទ៖ សំ ជំនាញ